ប្រេស៊ីល៖ លោក Tite ជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិប្រេស៊ីល ត្រូវសារព័ត៌មាន Sport រាយការណ៍ថានឹងមិនកោះហៅខ្សែបម្រើ Phillipe Coutinho ទៅរួមក្រុមនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនោះឡើយ។
Coutinho បានផ្ទេរពី Barcelona មកកាន់ Aston Villa នៅរដូវក្ដៅនេះ ប៉ុន្តែកីឡាកររូបនេះលេងមិនបានល្អដូចកាលពីជំនាន់គេនៅ Liverpool នោះឡើយ ដោយមូលហេតុមកពីគេធ្លាប់រងរបួសញឹកញាប់ពេក។
ឥលូវនេះលោក Tite នឹងមិនផ្ដល់ឱកាសឲ្យកីឡាកររូបនេះបានចូលលេងនៅបាល់ទាត់ពិភពលោកទេ ហើយនឹងដាក់ឈ្មោះ Roberto Firmino ឬ Ribeiro ជំនួសវិញ។
គួរបញ្ជាក់ផងដែរថា Phillipe Coutinho បានចូលលេងឲ្យក្រុមសាំបា ប្រេស៊ីល នៅឆ្នាំនេះនាខែមិនាកន្លងទៅ ប៉ុន្តែសមត្ថភាពរបស់គេមិនអាចធ្វើឲ្យលោក Tite មានជំនឿជាក់នោះឡើយ៕
ប្រភព៖ football-espana