បរទេស៖ ខ្សែប្រយុទ្ធ Ousmane Dembele ត្រូវបានគេរាយការណ៍ថា កៀកនឹងចុះកុងត្រាជាមួយ Chelsea ហើយ បន្ទាប់ពីមានព័ត៌មានចម្រូងចម្រាស់ជាច្រើនខែជាមួយ Barcelona។
ជាការពិតណាស់ Dembele នៅសល់កុងត្រាត្រឹមតែ១រដូវកាលនេះទៀតប៉ុណ្ណោះជាមួយ Barcelona ខណៈថ្មីៗមានក្លិបយក្សមួយចំនួនដូចជា Paris Saint-Germain និង Chelsea ជាដើមកំពុងចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធសញ្ជាតិបារាំង ក្រោយលេចឮថារូបគេមិនចង់បន្តកុងត្រាថ្មីជាមួយក្លិបអ្នកមានបុណ្យ។
យ៉ាងណាមិញ ក៏មានពាក្យចចាអារ៉ាមថា Barcaគ្រោងលក់ខ្សែប្រយុទ្ធវ័យ ២៥ ឆ្នាំរូបនេះដែរដោយសារតែវិបត្តិហិរញ្ញវត្ថុ, ជាមួយគ្នានេះ យោងតាមការចុះផ្សាយរបស់កាសែត MundoDeportivo បានឱ្យដឹងថា Dembele ជិតនឹងបញ្ចប់កិច្ចព្រមព្រៀងផ្ទេរទៅកាន់ក្លិបនៅក្របខណ្ឌ Premier League ហើយ នោះគឺក្លិប Chelsea៕
ប្រភព៖ Sportbible