អង់គ្លេស៖ ក្លិប Manchester United ត្រូវបានគេរាយការណ៍ថា កំពុងតែពិចារណាផ្តាច់កុងត្រាកីឡាករ Cristiano Ronaldo ចោលតែម្តងនៅក្នុងខែមករាខាងមុខនេះប្រសិនបើមិនមានក្លិបណាចង់បានរូបគេ។
ជាការពិតណាស់ កាលពីយប់មិញនេះ Man Utd បានប្រកាសជាសាធារណៈ ថា ក្លិបនឹងបញ្ចូលឈ្មោះ Ronaldo ឲ្យចូលលេងក្នុងការប្រកួតទល់នឹង Chelsea ថ្ងៃសៅរ៍នេះឡើយ ហើយ ការពិន័យនេះបានកើតឡើងក្រោមមូលហេតុតែមួយគត់ដោយសារតែ កីឡាករសញ្ជាតិព័រទុយហ្គាល់ខាងលើ បានដើរចេញពីទីលានមុនការប្រកួតបញ្ចប់ទល់នឹង Tottenham កន្លងទៅថ្មីៗនេះ។
បើយោងទៅតាមរបាយការណ៍មួយចំនួនបានលើកឡើងថា ប្រសិនបើទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះ មិនមានក្លិបមួយណាដែលចង់បាន Ronaldo មករួមក្រុមទេ នោះ Man Utd នឹងពិចារណាផ្តាច់កុងត្រារូបគេចោលតែម្តង៕
ប្រភព៖ sportskeeda