ល្បឿនលឿនណាស់! Bale ស៊ុត ៣ គ្រាប់ ខណៈ Spurs លត់ Sheffield ចាស់ដៃ(មានវីដេអូ) - TrueID

ល្បឿនលឿនណាស់! Bale ស៊ុត ៣ គ្រាប់ ខណៈ Spurs លត់ Sheffield ចាស់ដៃ(មានវីដេអូ)

May 3, 2021

អង់គ្លេស៖ កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅ ត្រូវនឹងថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០២១ជាការប្រកួតក្នុងសប្តាហ៍ទី ៣៤ នៃក្របខណ្ឌ Premier League រវាងក្រុមម្ចាស់ផ្ទះ Tottenham Hotspur បានបើកទ្វាកីឡដ្ឋានរបស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ SheffieldUnited

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

យ៉ាងណាមិញ ការប្រកួតបានបញ្ចប់ទៅដោយក្រុមSpurs បានលត់ក្រុម Sheffieldយ៉ាងចាស់ដៃក្នុងលទ្ធផល ៤-០។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ នាការប្រកួតកាលពីយប់មិញយើងឃើញថាBale ពិតជាបង្ហាញទម្រង់លេងបានល្អមែនទែន,ជាពិសេសល្បឿនរបស់គេគឺនៅតែលឿនដដែល ដោយមិនចាញ់កាលពីមុនប៉ុន្មានឡើយ។ តួយ៉ាងខ្សែប្រយុទ្ធសញ្ជាតិវែលន៍រកបាន ៣ គ្រាប់ម្នាក់ឯង នៅនាទីទី ៣៦, ៦១ និង ៦៩។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ចំណែកឯ Son Heung-minក៏ធ្វើបានល្អណាស់ដែរ ដោយគេអាចរកបានមួយគ្រាប់ផងដែរដែលជាគ្រាប់ចុងក្រោយឱ្យក្រុមមាន់ខ្នាយមាស នៅនាទីទី ៧៧តាមរយៈការស៊ុតកាច់មុំពីលើដំបូលទូកយ៉ាងអស្ចារ្យមែនទែន។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា នៅពេលនេះ Spursបានហក់ឡើងមកឈរចំណាត់ថ្នាក់ទី ៥ នៃក្របខណ្ឌ PremierLeague វិញហើយ មាន ៥៦ ពិន្ទុ កំពុងប្រដេញពិន្ទុគ្នាយ៉ាងប្រកៀកប្រកិតដើម្បីដណ្តើមដំណែងក្រុមកំពូលទាំង៤ ជាមួយក្រុម Chelsea និង WestHam United

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
វីដេអូ
វីដេអូ

  ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម:
https://t.me/khmerload

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...