អេស្ប៉ាញ៖ លោក Luis Enrique បានទម្លាយថាមូលហេតុដែលលោកមិនកោះហៅខ្សែការពារ Sergio Ramos និង Thiago Alcantara ចូលក្រុមជម្រើសជាតិអេស្ប៉ាញ សម្រាប់ទៅលេងនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក គឺមកពីពួកគេទាំងពីរមានកាយសម្បទាមិនរឹងមាំគ្រប់គ្រាន់។
Ramos ពិតជាលេងបានល្អជាមួយក្រុម Paris Saint-Germain នៅរដូវកាលនេះដោយបានចូលលេង១៩ប្រកួត ខណៈដែល Thiago ចូលលេងបាន១៨ប្រកួត។
Ramos ក៏ធ្លាប់ត្រូវកោះហៅចូលជម្រើសជាតិអេស្ប៉ាញតាំងពីឆ្នាំ២០០៦ រហូតដល់ឆ្នាំ២០១៨ ដោយមិនដែលខកខានម្ដងណាទេ និងថែមទាំងជួយក្រុមឲ្យឈ្នះពាន បាល់ទាត់ពិភពលោកឆ្នាំ២០១០ និងពាន Euro ពីរដងក្នុងឆ្នាំ ២០០៨ និង ២០១២។
ខណៈនោះ Thiago Alcantara ត្រូវកោះហៅចូលក្រុមគោជល់អេស្ប៉ាញកាលឆ្នាំ២០១៨ ក្នុងពានរង្វាន់បាល់ទាត់ពិភពលោកតែបែរជាគ្មានឈ្មោះនៅឆ្នាំនេះទៅវិញ។
ទាក់ទងនឹងរឿងនេះ លោក Enrique បានបកស្រាយថា៖
ប្រភព៖ sportskeeda