បរទេស៖ លោក Gary Neville បានបើកបង្ហាញខ្សែបម្រើម្នាក់ដែលក្រុម Manchester United គួរតែចុះកុងត្រាយកនៅរដូវកាលក្រោយ,ប៉ុន្តែម្នាក់នោះមិនមែនជា Declan Rice របស់ក្រុម West Ham នោះទេ។
អតីតខ្សែការពារឆ្នើមរូបនេះ គិតថាលោក Ole Gunnar Solskjaer គួរតែព្យាយាមសម្លឹងមើលឱ្យបានវែងឆ្ងាយ ហើយខ្សែបម្រើដែលស័ក្តិសមបំផុតសម្រាប់Man UTD គឺកីឡាករ Jude Bellingham របស់ក្រុម Borussia Dortmund, ខណៈរដូវកាលនេះរូបគេកំពុងលេចធ្លោរជាមួយការបង្ហាញខ្លួននៅក្របខណ្ឌ Bundesligaនិង Champions League ជាខ្លាំង។
ជាការពិតណាស់ រយៈពេល ២ រដូវកាលចុងក្រោយនេះMan UTD បានផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងខ្លាំងក្លាជាមួយខ្សែបម្រើរបស់ក្រុមWest Ham គឺ Declan Rice, ជាមួយគ្នានោះ ខ្សែបម្រើរូបនេះក៏មានបំណងចង់ចាកចេញពីក្លិបបច្ចុប្បន្នរបស់ខ្លួនផងដែរ,ប៉ុន្តែយ៉ាងណា អ្នកវិភាគរបស់ Sky ហាក់មានបំណងចង់ឱ្យMan UTD សម្លឹងមករក Bellinghamវិញ, ស្របពេលឥឡូវនេះ គេជាកីឡាករវ័យក្មេងនិងមានអនាគតវែងឆ្ងាយទៀតជាមួយក្រុមជម្រើសជាតិ អង់គ្លេស។
ក្រោយមានគេសួរនៅលើបណ្តាញសង្គម Twitter “ថាតើនៅរដូវក្តៅក្រោយ Man UTD គួរចុះកុងត្រាយក Jude Bellingham ឬមួយក៏ Declan Rice” , លោក Neville បានឆ្លើយទៅវិញយ៉ាងដូច្នេះថា៖
ប្រភព៖ Sportbible