អឺរ៉ុប៖ Eden Hazard ក៏ជាកីឡាករមួយរូបដែលមានតម្លៃខ្លួនខ្ពល់ដល់ទៅជាង ១០៣លោនផោន (ប្រមាណ ១៤៧លានដុល្លារអាមេរិក) នៅពេលរូបគេត្រូវបានផ្ទេចេញពីក្លិប Chelseaមកកាន់ក្លិប Real Madrid ក្នុងឆ្នាំ២០១៩ ។តែជាអកុសល កីឡាករវ័យ ៣០ឆ្នាំរូបនេះ បានបង្ហាញខ្លួនតែ ៤៣លើកប៉ុណ្ណោះ ក្នុងរយៈពេល២រដូវកាលនៅក្លិបស្ដេចស ដោយរកគ្រាប់បាល់បាន ៥គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្ដរួមក្រុមទាត់បញ្ចូលទីបាន៨លើក។
ជាការពិតណាស់ Hazard ពុំបានបង្ហាញទម្រង់លេងយ៉ាងល្អដូចកាលរូបគេប្រកបអាជីពនៅក្រុមតោខៀវ Chelsea នោះទេ ដោយសារតែបញ្ហារបួសញាំញីឥតស្រាកស្រាន្ដ។ហើយថ្មីៗនេះដែរ Hazard ក៏បានពន្យល់ពីមូលហេតុ ដែលខ្លួនមិនដូចជាកីឡាករ កាលនៅChelsea យ៉ាងដូច្នេះថា៖
គួររម្លឹកថា Hazardបានចំណាយពេល ៧ឆ្នាំនៅក្លិប Chelsea ដោយបានជួយក្លិបឈ្នះពាន Premier League និង Europa League ចំនួន ២ដងនិងបានឈ្នះពានរង្វាន់កីឡាករល្អ PFA Player of the Year ប្រចាំឆ្នាំ២០១៥ផងដែរ។
ដោយឡែក សម្រាប់ EURO 2020 នេះ Hazard ក៏ត្រូវបានក្រុមជម្រើសជាតិកោះហៅផងដែរ ហើយបានជួយក្រុមឲ្យយកឈ្នះលើក្រុមជម្រើសជាតិ ដាណឺម៉ាក ក្នុងលទ្ធផល ២ ទល់នឹង ១ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន៕
ប្រភព៖ mirror