លាហើយៗ! កីឡាករឆ្នើម Man UTD រូបនេះបានចេកចេញពីគ្រុបសន្ទារបស់ក្រុមហើយ - TrueID

លាហើយៗ! កីឡាករឆ្នើម Man UTD រូបនេះបានចេកចេញពីគ្រុបសន្ទារបស់ក្រុមហើយ

April 26, 2022

អង់គ្លេស៖ ខ្សែបម្រើ Paul Pogba ត្រូវបានគេរាយការណ៍ថា បានសម្រេចចិត្តចាកចេញពីកិច្ចសន្ទនា Whatsapp របស់ក្លិប Manchester United ហើយ។

កីឡាករ Paul Pogba
កីឡាករ Paul Pogba

ជាការពិតណាស់ នាពេលថ្មីៗនេះ លោក Ralf Rangnick បានបញ្ជាក់យ៉ាងច្បាស់ថា Pogba នឹងមិនបន្តកុងត្រាថ្មីជាមួយ Man Utd ឡើយ ខណៈ កិច្ចសន្យារបស់គេនឹងអស់សុពលភាពក្រោយបញ្ចប់រដូវកាលនេះ។ ដូច្នេះ វាមានន័យថា គេនឹងក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួនក្រោយបញ្ចប់រដូវកាល និង អាចចាកចេញបានដោយគ្មានការហាមឃាត់។

លោក Ralf Rangnick និង Paul Pogba
លោក Ralf Rangnick និង Paul Pogba

បើយោងទៅតាមការចុះផ្សាយរបស់កាសែតកីឡា The Mirror បានលើកឡើងថា Pogba បានធ្វើឲ្យមិត្តរួមក្រុមរបស់គេដឹងរួចរាល់ទៅហើយអំពីការត្រៀមការចាកចេញរបស់គេពីកីឡដ្ឋាន Old Trafford តាមរយៈការដកខ្លួនឯងចេញពីគ្រុប Whatsapp ដែលជាទូទៅវាជាកម្មវិធីសម្រាប់កីឡាករប្រើប្រាស់ក្នុងការជជែកគ្នា៕

កីឡាករ Paul Pogba
កីឡាករ Paul Pogba

ប្រភព៖​ metro

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...