អឺរ៉ុប៖ លោក John Barnes បានអះអាងថាកីឡាករAaron Wan-Bissaka គឺជាខ្សែការពារស្លាបស្តាំដ៏ឆ្នើមម្នាក់នៅក្នុងប្រទេសនេះហើយគាត់ពិតជាទទួលរងនូវភាពអយុត្តិធម៌ខ្លាំងណាស់ ដែលត្រូវបានគ្រូបង្វឹកមើលរំលង ដោយមិនបានកោះហៅចូលក្នុងបញ្ជីឈ្មោះក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ការប្រកួតព្រឹត្តិការណ៍ Euro ២០២០ ខាងមុខនេះ។
ជាការពិតណាស់ លោក GarethSouthgate បានចុចឈ្មោះយកខ្សែការពារស្លាបស្តាំចំនួនចំនួន ៤នាក់នៅក្នុងបញ្ជីឈ្មោះកីឡាករ ២៦ នាក់ចុងក្រោយ ក្នុងនោះដែរមានដូចជាកីឡាករ ReeceJames, Kieran Tripper, Kyle Walker និង Trent Alexander-Arnold ជាដើម។
យ៉ាងណាមិញ នៅក្នុងរដូវកាលនេះ Wan-Bissakaក៏បង្ហាញទម្រង់លេងបានអស្ចារ្យណាស់ដែរតួយ៉ាងគេបានជួយឱ្យក្រុម Manchester United បញ្ចប់រដូវកាលដោយឈរលេខរៀងទី ២ នៃក្របខណ្ឌ Premier League និងម្យ៉ាងទៀតគេក៏បានជួយឱ្យក្រុម Man UTD ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Europa League ផងដែរ ប៉ុន្តែជាអកុសលគឺពួកគេបានចាញ់ក្រុម Villareal។
ថ្លែងប្រាប់គេហទំព័រ Bonus Code Bets អតីតជើងចាស់របស់ក្រុមតោកំណាច បានមានប្រសាសន៍យ៉ាងដូច្នេះថា៖
ប្រភព៖ Metro