Beckham មានគម្រោងនាំយកអតីតខ្សែប្រយុទ្ធ​ Real Madrid រូបនេះ មកកាន់ទឹកដីអាមេរិក ដោយដាក់សំណើឲ្យប្រាក់ខែខ្ពស់ជាងគេនៅក្លិប Inter Miami - TrueID

Beckham មានគម្រោងនាំយកអតីតខ្សែប្រយុទ្ធ​ Real Madrid រូបនេះ មកកាន់ទឹកដីអាមេរិក ដោយដាក់សំណើឲ្យប្រាក់ខែខ្ពស់ជាងគេនៅក្លិប Inter Miami

May 7, 2022

បរទេស៖ អតីតខ្សែបម្រើឆ្នើមក្រុមបិសាចក្រហម Manchester United លោក David Beckham ត្រូវបានគេរាយការណ៍មកថា លោកមានគម្រោងចាប់យកខ្សែប្រយុទ្ធសញ្ជាតិកូឡុំប៊ី James Rodriguez មកលេងនៅក្លិប​Inter Miami របស់លោក ។

James អតីតខ្សែបម្រើក្រុម Real Madrid និង Bayern Munich ត្រូវបានគេប្រទះឃើញនៅទីក្រុង Miami ក្នុងសប្តាហ៍នេះ ដើរកម្សាន្ត ក្នុងម៉ូតសក់ពណ៌ផ្កាឈូកដ៏គួរឱ្យភ្ញាក់ផ្អើល។ ខណៈបើតាមកាសែត​ The Sun បានឲ្យដឹងថា Beckham ដែលជាម្ចាស់ភាគហ៊ុនធំនៃក្លិប Inter Miami បានទាក់ទងជាមួយខ្សែប្រយុទ្ធវ័យ 30ឆ្នាំខាងលើ ដើម្បីពិភាក្សាពីការអាចទៅរួចក្នុងការផ្ទេរយក James ពីក្លិប Al-Rayyan នៅលីគកាតា។

បន្ថែមពីនេះ បើតាមប្រភពដដែល ប្រសិនបើ James ព្រមព្រៀងសំណើ ៦,៥លានផោន ក្នុងមួយឆ្នាំ នោះរូបគេនឹងក្លាយជាកីឡាករ ដែលទទួលបានប្រាក់ពលកម្មខ្ពស់ជាងគេ នៅក្លិប Inter Miami ។

គួររម្លឹកដែរថា​ ក្នុងរដូវកាលនេះ James លេងបាន១៤ប្រកួតឲ្យក្លិប Al-Rayyan ក្នុងនោះគេស៊ុតបាន៥គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួ​មក្រុមបញ្ចប់ទីបាន៧ដង៕

ប្រភព៖​ thesun

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...