អង់គ្លេស៖ ក្លិប Manchester United ត្រូវបានគេរាយការណ៍ថានឹងលក់ខ្សែប្រយុទ្ធ Anthony Martial នៅរដូវក្ដៅនេះ បន្ទាប់ពីគេត្រូវរបួសញាំញី។
កីឡាករសញ្ជាតិបារាំងរូបនេះបានចូលលេង១៤ប្រកួតប៉ុណ្ណោះនៅរដូវកាលនេះ ដោយរកបាន៤គ្រាប់និងបញ្ជូនបាល់២គ្រាប់។
កាលពីដើមរដូវកាល Martial ធ្វើបានល្អរហូតទទួលបានការកោតសរសើរពីលោក Erik Ten Hag ប៉ុន្តែដោយសារមួយរយៈចុងក្រោយគេរបួសច្រើនពេកនិងអវត្តមានដល់ទៅ២០ប្រកួត ទើបក្លិបកំពុងគិតគូលក់ចោល នេះបើយោងតាមសារព័ត៌មាន Manchester Evening News ។
Man UTD ចង់លក់ Martial ដើម្បីទិញយក ខ្សែប្រយុទ្ធឆ្នើមដូចជា Harry Kane ឬ Goncalo Ramos ។
គួរបញ្ជាក់ផងដែរថា Anthony Martial ផ្ទេរពី AS Monaco មកកាន់ Man UTD កាលឆ្នាំ២០១៥ ដោយបង្ហាញខ្លួនបាន២៨៣ប្រកួត ស៊ុតបញ្ចូលទីបាន៨៥គ្រាប់និងបញ្ជូនបាល់៥២គ្រាប់៕
ប្រភព៖ sportskeeda