ត្រឹមត្រូវណាស់! លោក Honda បានផ្តាំទៅកូនក្រុមបែបនេះ ក្រោយ កម្ពុជា បំបាក់ កោះហ្គាំ ទទួលបានកៅអីឡើងទៅជុំបន្ត - TrueID

ត្រឹមត្រូវណាស់! លោក Honda បានផ្តាំទៅកូនក្រុមបែបនេះ ក្រោយ កម្ពុជា បំបាក់ កោះហ្គាំ ទទួលបានកៅអីឡើងទៅជុំបន្ត

October 14, 2021

កម្ពុជា៖ អ្នកចាត់ការលោក Keisuke Honda ពិតជាបានចូលរួមចំណែកធំធេងមែនទែនក្នុងការជួយជ្រុំជ្រែងឱ្យក្រុមជម្រើសជាតិ កម្ពុជា យកឈ្នះទៅលើក្រុម កោះហ្គាំក្នុងវគ្គជម្រុះ ហើយទទួលបានកៅអីឡើងទៅជុំទី ៣ នៃពានរង្វាន់ Asian CupChina ២០២៣ ជាបន្តទៀត។

  លោក Keisuke Honda 
  លោក Keisuke Honda 

គួរបញ្ជាក់ថា ការប្រកួតគឺបានធ្វើឡើងនៅទឹកដីនៃប្រទេសបារ៉ែន ដែលជាទឹកដីកណ្តាល, ក្នុងនោះក្រុម កម្ពុជា ពិតជាធ្វើបានល្អមែនទែនដោយការប្រកួតទាំង ២ ជើងគឺបានទទួលជ័យជម្នះទាំងអស់ ពោលនៅជើងទី ១ ក្រុមគោព្រៃបានទទួលជ័យជម្នះក្នុងលទ្ធផល១ ទល់នឹង ០ និងជើងទី ២ បានទទួលជ័យជម្នះក្នុងលទ្ធផល ២ ទល់នឹង ១។

កីឡាកររបស់កម្ពុជា
កីឡាកររបស់កម្ពុជា

យ៉ាងណាមិញ តាមរយៈជ័យជម្នះខាងលើលោក Hondaក៏ពុំទាន់សប្បាយចិត្តនឹងលទ្ធផលបែបនេះ ១០០ ភាគរយនោះដែរ,ដោយហេតុថាក្រុមរបស់លោកបានទទួលជ័យជម្នះក៏ពិតមែនប៉ុន្តែកីឡាករគឺមិនទាន់យល់ចិត្តគ្នានៅលើទីលានបានល្អនៅឡើយ,ម្យ៉ាងទៀតលោកបានផ្តាំទៅកីឡាករទាំងអស់ថា គួរកុំទាន់ពេញចិត្តនឹងលទ្ធផលបែបនេះហើយត្រូវប្រឹងប្រែងបន្ថែមទៀត ដើម្បីធ្វើការប្រកួតប្រជែងជាមួយក្រុមខ្លាំងៗនៅពេលខាងមុខទៀត។

  លោក Keisuke Honda 
  លោក Keisuke Honda 

យោងតាមគេហទំព័រផ្លូវការរបស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា,លោក Honda បានមានប្រសាសន៍យ៉ាងដូច្នេះថា៖

ប្រសាសន៍របស់លោក Honda
ប្រសាសន៍របស់លោក Honda

ប្រភព៖​ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...