អឺរ៉ុប៖ កាលពីរាត្រីថ្ងៃ អាទិត្យកន្លងទៅ ត្រូវនឹងថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ២០២១ ជាការប្រកួតបើកឆាក ព្រឹត្តិការណ៍ European Championship ២០២០ ក្នុងពូល C រវាងក្រុម ហូឡង់ ទល់នឹងក្រុម អ៊ុយក្រែន។
យ៉ាងណាមិញ ការប្រកួតរបស់ក្រុមទាំងពីរបានបញ្ចប់ទៅដោយក្រុម ហូឡង់ ទទួលជ័យជម្នះទាំងប្រផិតប្រផើយទៅលើក្រុមអ៊ុយក្រែន ក្នុងលទ្ធផល ៣ ទល់នឹង ២។
ជាការពិតណាស់ ក្រុមទាំងពីរពិតជាធ្វើការវាយសម្រុកគ្នាខ្លាំងមែនទែនរហូតដល់ធ្លាយសំណាញ់ទី ៥ គ្រាប់ឯណោះ, ប៉ុន្តែយ៉ាងណាខាងក្រុម មច្ចុរាជទឹកក្រូចហាក់មានសំណាងច្រើនជាង។
គ្រាប់បាល់ទាំង ៣ គ្រាប់របស់ក្រុម ហូឡង់គឺរកបានដោកីឡាករ ៣ រូបផ្សេងគ្នា ខណៈគ្រាប់ទី ១ គឺរកបានដោយកីឡាករ Wijnaldum នៅនាទីទី ៥២, រីឯគ្រាប់ទី ២ គឺជាការស៊ុតបញ្ចូលទីដោយកីឡាករWeghorst នៅនាទីទី ៥៨ និង គ្រាប់ចុងក្រោយគឺរកបានដោយកីឡាករ Dumfries នៅនាទីទី ៨៥។
ក្នុងនោះដែរ ខាងក្រុម អ៊ុយក្រែន ក៏អាចតបតមកវិញបាន២ គ្រាប់ផងដែរ, សម្រាប់គ្រាប់ទី ១ រកបានដោយកីឡាករ Yarmolenko នៅនាទីទី ៧៥ និងមួយគ្រាប់ទៀត គឺជាការស៊ុតបញ្ចូលទីដោយកីឡាករ Yaremchukនៅនាទីទី ៧៩។
គិតត្រឹមការប្រកួតដំបូងនេះ នៅក្នុងពូលF ក្រុម ហូឡង់កំពុងឈរនៅលេខរៀងទី ២ ជាបណ្តោះអាសន្នដោយមានពិន្ទុស្មើរគ្នាជាមួយក្រុម កំពូលតារាង អូទ្រីស៕
សូមទស្សនាវីដេអូខាងក្រោម៖