អ៊េមហួស! Messi ថៃ ទះ២ គ្រាប់ក្បែរៗដំបូលទូក ជួយឱ្យថៃ លត់ ឥណ្ឌូនេស៊ី ៤-០ ក្នុងវគ្គផ្តាច់ព្រ័ត្រជើងទី១ពាន Suzuki Cup(មានវីដេអូ) - TrueID

អ៊េមហួស! Messi ថៃ ទះ២ គ្រាប់ក្បែរៗដំបូលទូក ជួយឱ្យថៃ លត់ ឥណ្ឌូនេស៊ី ៤-០ ក្នុងវគ្គផ្តាច់ព្រ័ត្រជើងទី១ពាន Suzuki Cup(មានវីដេអូ)

December 30, 2021

អាស៊ី៖ កាលពីល្ងាចថ្ងៃ ពុធ ត្រូវនឹងថ្ងៃទី ២៩ខែ ធ្នូ ឆ្នាំ ២០២១ គឺជាការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ SuzukiCup ជើងទី ១ រវាងក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ទល់នឹងក្រុមជម្រើសជាតិ ថៃ នៅកីឡដ្ឋាន Singapore NationalStadium របស់ប្រទេសសិង្ហបុរី។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ក្រុមថៃពិតជាបង្ហាញទម្រង់លេងល្អមែនទែនដោយនៅក្នុងការប្រកួតនោះពួកគេបានលត់ក្រុម ឥណ្ឌូនេស៊ី មិនឱ្យតដៃរួចក្នុងលទ្ធផល ៤ទល់នឹង ០, ក្នុងនោះ ChanathipSongkrasin រហស្សនាម MessiJay រកបាន២គ្រាប់ម្នាក់ឯងនៅនាទីទី២ និង ៥២, មុនពេល SupachokSarachat និង BordinPhala រកបានម្នាក់មួយគ្រាប់ទៀតនៅនាទីទី៦៧ និង ៨៣។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

យ៉ាងណាមិញថៃហាក់មានទឹកមាត់លេបបណ្តើរៗហើយ ដើម្បីគ្រងជើងឯកពានរង្វាន់ Suzuki Cupឆ្នាំ ២០២១ នេះ, ប៉ន្តែយ៉ាងណាយើងត្រូវរង់ចាំការប្រកួតនៅជើងទី២ សិន ទើបដឹងថានរណានឹងក្លាយជាជើងឯកពិតប្រាកដ។ គួរបញ្ជាក់ថា ការប្រកួតជើងទី ២នឹងធ្វើឡើងនៅថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២២ ខាងមុខនៅកីឡដ្ឋានដដែល៕

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...