ដឹងមូលហេតុហើយ បានជាលីគ Serie A ពេលនេះ លែងឲ្យកីឡាករប្រើឯកសណ្ឋានពណ៌បៃតង - TrueID

ដឹងមូលហេតុហើយ បានជាលីគ Serie A ពេលនេះ លែងឲ្យកីឡាករប្រើឯកសណ្ឋានពណ៌បៃតង

July 16, 2021

អ៊ីតាលី៖ ក្របខណ្ឌកំពូលអ៊ីតាលី Serie Aនឹងលែងអនុញ្ញាតឲ្យកីឡាកររបស់ក្លិបនានា ប្រើប្រាស់ឯកសណ្ឋានពណ៌បៃតងតទៅទៀតហើយចាប់ពីរដូវកាលថ្មី ២០២២/២០២៣។

ក្រុម Sassuolo
ក្រុម Sassuolo

បម្រាមនេះ ត្រូវបានគេប្រកាសឲ្យដឹងតាំងពីមួយឆ្នាំមុនមកម្ល៉េះដើម្បីឲ្យក្លិបនានាបានត្រៀមខ្លួន ហើយការសម្រេចនេះ បានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនទូរទស្សន៍ផ្សព្វផ្សាយការប្រកួតយល់ឃើញថាឯកសណ្ឋានពណ៌បៃតងស្រដៀងនឹងពណ៌ទីលានពេក ជាហេតុធ្វើឲ្យទស្សនិកជនពិបាកក្នុងការទស្សនា។

ក្រុម Lazio
ក្រុម Lazio

តួយ៉ាងដូចជាក្រុម Sassuoloបានប្រើឯកសណ្ឋានពណ៌បៃតងជាឈុតក្នុងដី ខណៈក្រុមខ្លះទៀតបានប្រើជាឈុតក្រៅដីឬឈុតទីបីជាដើម ដូច្នេះពួកគេនឹងតម្រូវឲ្យមានការកែសម្រួលឡើងវិញជាកំហិត រួមទាំងពណ៌ស្រោមជើងផងដែរ៕

ប្រភព៖​ dailypost

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...