ចុម! Spurs កំពុងព្យាយាមឆ្មក់យកគៅលដៅ Man UTD ម្នាក់នេះហើយ ដោយគ្រោងដាក់ Bergwijn ជាសំណើដោះដូរទៀត - TrueID

ចុម! Spurs កំពុងព្យាយាមឆ្មក់យកគៅលដៅ Man UTD ម្នាក់នេះហើយ ដោយគ្រោងដាក់ Bergwijn ជាសំណើដោះដូរទៀត

June 18, 2022

បរទេស៖ ក្លិបមាន់ខ្នាយមាស TottenhamHotspur ត្រូវបានរាយការណ៍មកថា គ្រោងនឹងបញ្ជូនកីឡាករ StevenBergwijn ទៅកាន់ Ajax ដើម្បីជាផ្នែកមួយក្នុងកិច្ចព្រមព្រៀង ផ្ទេរយកខ្សែប្រយុទ្ធ Antony ។

Antony ជាកីឡាករដ៏លេចធ្លោមួយរូប និង អភិវឌ្ឍន៍ខ្លួនបានយ៉ាងល្អក្រោមការដឹក​នាំរបស់លោក Erik Ten Hag នៅរដូវកាល២០២១/២២កន្លងទៅដោយរកបាន១២គ្រាប់ និង បញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន១០ដង ក្នុងចំណោមការបង្ហាញខ្លួន៣២ប្រកួត។ មិនត្រឹមតែប៉ុណ្ណោះ គេក៏បានជួយ Ajax លើកពានលីគកំពូលហូឡង់ផងដែរ។

ជាមួយគ្នានេះ ក្លិបបិសាចក្រហម ManchesterUnited បានចាប់អារម្មណ៍ខ្លាំងទៅលើសមត្ថភាពរបស់​ Antony ដោយលោកគ្រូ Ten Hag ចង់នាំកូនក្រុមសំណព្វចិត្តរូបនេះមកកាន់កីឡដ្ឋាន Old Trafford ដែរ ។យ៉ាងណាមិញ បើយោងតាមកាសែត The Independent  បានបញ្ជាក់ថា បច្ចុប្បន្ន Spurs ក៏បានចូលប្រជែងជាមួយ Man UTD ដែរក្នុងការប្រមាញ់យក Antony ដោយកំពុងពិចារណា ដាក់ Bergwijn ទៅកាប់ Ajax ដើម្បីយកខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល។

គួរបញ្ជាក់ដែរថា Spurs យកបានកីឡាករ៣រូបមកនៅទីផ្សាររដូវក្ដៅនេះ ក្នុងនោះ កីឡាករ  Ivan Perisic និង Fraser Forster គឺយកបានដោយគ្មានតម្លៃខ្លួននិងម្នាក់ទៀតគឺខ្សែការពារស្លាបស្ដាំ Djed Spence យកមកពី Middlesbrough ក្នុងតម្លៃ២០លានផោន៕

ប្រភព៖​ sportsmole

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...