ចំៗហ្មង! ជើងចាស់ Evra ថាការចាកចេញរបស់ Ronaldo ធ្វើឱ្យកីឡាករ Man UTD រូបនេះឡើងជើងខ្លាំង
January 8, 2023
បរទេស៖ អតីតខ្សែការពារស្លាបឆ្វេងរបស់ Manchester United លោក Patrice Evra បានមានប្រសាសន៍ថា ការចាកចេញរបស់ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo គឺបានធ្វើឱ្យ Bruno Fernandes បង្ហាញសមត្ថភាពបានល្អជាងមុនខ្លាំងគួរឱ្យកត់សម្គាល់។
Bruno និង Ronaldo
តាមរយៈស្ថានភាពជាក់ស្តែង យើងឃើញថា Bruno ពិតជាបង្ហាញទម្រង់លេងបានល្អពិតមែន ចាប់តាំងពី Ronaldo ចាកចេញពីទឹកដី Old Trafford ផ្លាស់ទៅកាន់ក្លិប Al-Nassr ខណៈនៅរដូវកាលនេះខ្សែបម្រើប្រយុទ្ធវ័យ ២៨ ឆ្នាំ គឺរកបាន ៣ គ្រាប់ និង assist ចំនួន ៥ លើកផងដែរ ក្នុងចំណោមការបង្ហាញខ្លួន ២៥ ប្រកួតកន្លងមក។