Real Madrid ថាទាល់តែមានលុយ៥០លាន បោះលើតុទើបព្រមលក់កីឡាករម្នាក់នេះ - TrueID

Real Madrid ថាទាល់តែមានលុយ៥០លាន បោះលើតុទើបព្រមលក់កីឡាករម្នាក់នេះ

December 27, 2022

អេស្ប៉ាញ៖ សារព័ត៌មាន Fichajes បានចុះផ្សាយថា Real Madrid នឹងលក់កីឡាករ Ferland Mendy ក្នុងតម្លៃ៥០លានអឺរ៉ូ (ស្មើនឹងប្រមាណ ៥៣.២ លានដុល្លារ) បើសិនជាមានក្លិបណាចង់បានរូបគេ។

ខ្សែការពារ Ferland Mendy
ខ្សែការពារ Ferland Mendy

​កីឡាករវ័យ២៧ឆ្នាំរូបនេះ បានទទួលរងការរិះគន់លើទម្រង់កលេងកាលពីពេលថ្មីៗមកនេះ ដោយគេបានបញ្ជូនបាល់តែ១គ្រាប់គត់ ក្នុងការបង្ហាញខ្លួន១៧ប្រកួត។​

ខ្សែការពារ Ferland Mendy
ខ្សែការពារ Ferland Mendy

យ៉ាងណាមិញ Real Madrid ត្រូវការរកកីឡាករមកជំនួស Mendy សិនទើបអាចបើកផ្លូវឲ្យគេចាកចេញ ស្របពេលលេចឮថា ក្លិបចាប់អារម្មណ៍លើ ខ្សែការពារ Fran Garcia នៃក្លិប Rayo Vallecano ។

ខ្សែការពារ Ferland Mendy
ខ្សែការពារ Ferland Mendy

​ដោយឡែក ក្លិបជាច្រើនដូចជា Paris Saint-Germain, Chelsea និង Manchester United ចាប់អារម្មណ៍លើគេណាស់៕

ខ្សែការពារ Ferland Mendy
ខ្សែការពារ Ferland Mendy

ប្រភព៖​ sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...