បរទេស៖ ក្រុមជម្រើសជាតិអង់គ្លេស បើកកីឡដ្ឋានជាតិ Wembley ទទួលសា្វគមន៍ក្រុមជម្រើសជាតិក្រូអាត វគ្គសន្សំពិន្ទុពូល D ក្រោយបញ្ចប់៩០នាទីអង់គ្លេសទទួលបាន៣ពិន្ទុ បន្ទាប់ពីបំបាក់ក្រុមក្រូអាតដោយលទ្ធផល ១-០ ក្រោមក្រសែភ្នែកអ្នកគាំទ្រ ២១០០០នាក់។
ចំពោះជម្រើស១១នាក់របស់ក្រុមអង់គ្លេសក្រោមការដឹកនាំលោក Gareth Southgate មានដូចជា៖ Pickford , Walker , Stones , Mings , Trippier , Phillips , Rice , Sterling , Mount , Foden , Kane ។
ដោយឡែកជម្រើស១១នាក់របស់ក្រុមក្រូអាតក្រោមការដឹកនាំរបស់លោក Zlatko Dalić មានដូចជា៖ Livakovic , Vrsalijko , Vida , Duje , Gvardiol , Brozovic , Kramaric , Modric , Kovacic , Perisic ,Rebic ។
នៅក្រុមវគ្គទី១ក្រុមទាំងពីរមានឱកាសទៅវិញទៅមកប៉ុន្តែមិនមានក្រុមណាអាចរកគ្រាប់បាល់បានឡើយ ធ្វើឲ្យបញ្ចប់គ្គទី១ដោយលទ្ធផល ០-០។ លុះឈានដល់វគ្គទី២ ក្រុមតោកំណាចអង់គ្លេសបានបើការនាំមុខលើក្រុមក្រូអាតដោយលទ្ធផល ១-០ ដោយខ្សែប្រយុទ្ធរបស់ក្រុម Manchester City នៅនាទី៥៧ ដោយកីឡាករ Sterling ដែលជាការបញ្ចូនបាល់យ៉ាងស្អាតពីកីឡាករ Phillips ៕
ប្រភព៖ The Guardian