បរទេស៖ អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមអធិរាជស Real Madrid កីឡាករ Gareth Bale បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់ផ្លូវការហើយក្នុងវ័យ ៣៣ ឆ្នាំ។
Bale បានចាកចេញពី R.Madrid ទៅចូលរួមជាមួយក្រុម Los Angeles កាលពីរដូវក្តៅមុនដោយគ្មានតម្លៃ ហើយបន្ទាប់ពីចូលរួមជាមួយក្លិបនៃលីគរបស់សហរដ្ឋអាមេរិកខាងលើបានកន្លះរដូវកាល នៅពេលនេះ Bale បានសម្រេចចិត្តប្រកាសភ្ជួរស្បែកជើងពីបាល់ទាត់ហើយ។
គួរបញ្ជាក់ថា Bale ពិតជាជោគជ័យមែនទែនក្នុងការរួមរស់ជាមួយ R.Madrid ជាពិសេសនៅក្នុងរជ្ជកាល BBC ដែលមាន Karim Benzema និង Cristiano Ronaldo, ក្នុងនោះខ្សែប្រយុទ្ធសញ្ជាតិ វែលន៍បានជួយឱ្យក្រុមអធិរាជសឈ្នះពាន La Liga ៣ សម័យ, Champions League ៥ សម័យ, FIFA Club World Cup ៤ សម័យ និងពានធំៗមួយចំនួនទៀត។
ប្រភព៖ Fabrizio Romano