ក្តៅៗ! Spurs យកបានកីឡាករ Barcelona រូបនេះមករួមក្រុមហើយ - TrueID

ក្តៅៗ! Spurs យកបានកីឡាករ Barcelona រូបនេះមករួមក្រុមហើយ

July 8, 2022

អង់គ្លេស៖ ខ្សែការពារ Clement Lenglet នឹងចាកចេញពី Barcelona ទៅចូលរួមជាមួយ Tottenham ក្នុងលក្ខខណ្ឌខ្ចីជើងមួយរដូវកាលពេញ សម្រាប់ការប្រកួតប្រជែងរដូវកាលថ្មី ពោលរង់ចាំតែការប្រកាសផ្លូវការប៉ុណ្ណោះ។

ខ្សែការពារ Clement Lenglet
ខ្សែការពារ Clement Lenglet

ជាការពិតណាស់ Lenglet ដែលបច្ចុប្បន្នមានវ័យ ២៧ឆ្នាំ បានចូលរួមជាមួយ Barcelona តាំងពីឆ្នាំ២០១៨ មកម្ល៉េះ ប៉ុន្តែ ដោយសារទម្រង់លេងធ្លាក់ចុះខ្លាំងពេក ២រដូវកាលចុងក្រោយនេះ រូបគេពុំសូវបានបង្ហាញខ្លួននៅលើទីលានឡើយ ជាពិសេសថ្មីៗនេះ លោក Xavi ក៏បានប្រាប់គេឲ្យរកក្លិបថ្មីផងដែរសម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ ហើយ ពេលនេះគេពិតជារកបានក្លិបថ្មីមែន គឺ Spurs នៃលីគកំពូលអង់គ្លេស។

បើយោងតាមការចុះផ្សាយរបស់លោក Fabrizio Romano បានបញ្ជាក់យ៉ាងច្បាស់ថា ភាគី Spurs និង Barcelona បានព្រមព្រៀងគ្នាក្នុងការដាក់ Lenglet ឲ្យក្រុមមាន់ខ្នាយមាសខ្ចីជើងមួយរដូវកាលពេញ​ ដោយ ពុំមានលក្ខខណ្ឌទិញផ្តាច់ឡើយ ហើយ រូបគេនឹងត្រឡប់មកកាន់ទឹកដីអេស្ប៉ាញវិញក្រោយបញ្ចប់រដូវកាល ២០២២/២០២៣។

ខ្សែការពារ Clement Lenglet
ខ្សែការពារ Clement Lenglet

គួរបញ្ជាក់ដែរថា នេះជាការដោះដូរកីឡាករជោគជ័យទី៥របស់ Spurs សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ បន្ទាប់ពីក្រុមទើបតែទិញបានកីឡាករឆ្នើមៗជាច្រើនដូចជា Ivan Perisić, Bissouma, Richarlison និង Forster៕

ប្រភព៖​ Fabrizio Romano

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...