អង់គ្លេស៖ ខ្សែបម្រើក្លិប Wolves កីឡាករ Ruben Neves ត្រូវបានពាក្យចចាមអារ៉ាមជាច្រើនលើកឡើងថាកាលពីពេលថ្មីៗនេះថា អាចនឹងមកលេងនៅក្លិប Arsenal នេះបើយោងតាមការចុះផ្សាយរបស់ Football London។
បើតាមប្រភពខាងលើបានឲ្យដឹងថា ក្លិប Arsenal នេះនឹងចំណាយលុយជាង ៥៤លានដុល្លារទិញយកកីឡាករខាងលើសម្រាប់រដូវកាលក្ដៅខាងមុខ។
យ៉ាងណាក្ដី មិនទាន់មានប្រភពណាមួយបញ្ជាក់ពីប្រាក់ខែ ក៏ដូចជារយៈពេលកុងត្រាលេង ដែលភាគីទាំងសងខាងលើបម្រុងនឹងធ្វើនៅឡើយទេ។
Neves បានមកលេងឲ្យ Wolves តាំងពីដើមរដូវកាលឆ្នាំ២០១៧/១៨កន្លងទៅនេះ ដោយចូលរួមលេងបាន ១៧៦ប្រកួត និងរកគ្រាប់បាល់បាន ២០គ្រាប់៕
ប្រភព៖ Football.London