កប់បាត់! Lewandowski ថា គេចង់ទៅចូលរួមជាមួយក្លិបយក្សនៅ La Liga មួយនេះ នៅរដូវក្តៅខាងមុខ - TrueID

កប់បាត់! Lewandowski ថា គេចង់ទៅចូលរួមជាមួយក្លិបយក្សនៅ La Liga មួយនេះ នៅរដូវក្តៅខាងមុខ

May 15, 2022

បរទេស៖ យោងទៅតាមរបាយការណ៍បានឲ្យដឹងថា ខ្សែប្រយុទ្ធឆ្នើមរបស់ Bayern Munich កីឡាករ Robert Lewandowski សារភាពថា គេចង់ចូលរួមជាមួយ Barcelona នៅរដូវក្តៅខាងមុខ។

រូបភាព
រូបភាព

ជាការពិតណាស់ កុងត្រារបស់ Lewandowski ជាមួយ Bayern នឹងត្រូវផុតកំណត់នៅឆ្នាំ២០២៣ ទេ ក៏ប៉ុន្តែមានរបាយការណ៍ជាច្រើនបានបង្ហាញថាគេកំពុងតែចង់ផ្លាស់ចេញពីក្លិបឆាប់ៗនេះ។ លើសពីនេះផងដែរ ក្លិប Bayern កំពុងតែតាមចងជើង Lewandowski ដូចគ្នា ក៏ប៉ុន្តែ ដោយសារការចរចាគ្នាពុំត្រូវ ទើបធ្វើឲ្យខ្សែប្រយុទ្ធឆ្នើមខាងលើ ប្តូរចិត្តចង់រកទ្រនំថ្មី ស្របពេលដែល ក្លិប Barca កំពុងតាមចែចូវគេ យ៉ាងស្អិតរមួតផងដែរ។

រូបភាព
រូបភាព

បើយោងទៅតាមសារកាសែត Sky in Germany បានចុះផ្សាយឲ្យដឹងថា Lewandowski បានបដិសេធមិនព្រមចុះកុងត្រាថ្មីជាមួយ Bayern ឡើយ ហើយលើសពីនេះផងដែរ គេក៏កំពុងតែអន្ទះសារចង់ចូលរួមជាមួយ Barca នៅរដូវក្តៅខាងមុខនេះតែម្តង ដោយគេមិនចង់ចាំរហូតដល់គេក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួននោះទេ៕

ប្រភព៖​ skysports

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...