បរទេស៖ Cristiano Ronaldo វីរបុរសរបស់ Manchester United ត្រូវបានគេផ្តល់សំណើដ៏ធំមួយ ដើម្បីនាំយកទៅលេងនៅក្លិបក្នុងប្រទេស អារ៉ាប៊ីសាអូឌីត, នេះបើតាមរបាយការណ៍នៅបរទេស។
បន្ទាប់ពីមានព័ត៌មានថា Ronaldo ចង់ចាកចេញពី Man UTD, ថ្មីៗនេះសារព័ត៌មានរបស់ព័រទុយកាល់ CNN បានរាយការណ៍ថា ក្លិបមិនបញ្ចេញឈ្មោះដែលមានមូលដ្ឋាននៅក្នុងតំបន់មជ្ឃិមបូពា៌នៃទ្វីបអាស៊ីសុខចិត្តបង់ថ្លៃផ្ទេរចំនួន ៣០ លានដុល្លារអាមេរិកឱ្យទៅ Man UTD ដើម្បីផ្ទេរយកខ្សែប្រយុទ្ធវ័យ ៣៧ ឆ្នាំ។
ប្រភពដដែលបានបន្ថែមថា ប្រសិនបើ Ronaldo យល់ព្រមលើការផ្ទេរនេះ នោះគាត់នឹងទទួលបានប្រាក់បៀវត្សរ៍ច្រើនមហាសាល ពោលគឺចំនួន ១០៥ លានផោន ឬប្រមាណជា (១២៤ លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំ, នោះគឺមានន័យថា គាត់នឹងទទួលបានប្រាក់ឈ្នួលសរុបចំនួន ២១០ លានផោន ឬប្រមាណជា (២៤៩ លានដុល្លារអាមេរិក) ក្នុងការរួមរស់ជាមួយក្លិបនៃប្រទេស អារ៉ាប៊ីសាអូឌីត ក្នុងរយៈពេល ២ រដូវកាល៕
An offer from a Saudi Arabian club for Cristiano Ronaldo would see #mufc receive €30m. Ronaldo is waiting to receive €250m over two seasons #mulive [@tvi, @cnnportugal]
— utdreport (@utdreport) July 13, 2022
ប្រភព៖ Sportbible