អង់គ្លេស៖ ក្លិប Aston Villa ត្រូវបានគេរាយការណ៍ថា កាន់តែខិតជិតក្នុងការចុះហត្ថលេខានាំយកកីឡាករ Harry Maguire មករួមក្រុមហើយ។
ជាការពិតណាស់ នាពេលថ្មីៗនេះ មានការចុះផ្សាយព្រោងព្រាធ ថា Man UTD កំពុងតែមានគម្រោងក្នុងការលក់ Maguire ចេញក្រោយចប់រដូវកាលនេះ បន្ទាប់ពីរូបគេបាត់បង់នូវកៅអីជម្រើសដំបូងចាប់តាំងពីការមកដល់របស់ Lisandro Martinez ដោយ ភាគច្រើនគេស្ថិតនៅកៅអីបម្រុង និង អាចចូលលេងបានលុះត្រាតែខ្សែការពារផ្សេងៗមានបញ្ហារបួស ឬ ចុងៗម៉ោងនៃការប្រកួត។
ក្នុងនោះបើយោងទៅតាមអ្នកកាសែតកីឡាដ៏ល្បីល្បាញ លោក Anil Kandola បានលើកឡើងថា Aston Villa កាន់តែខិតជិតក្នុងការទិញយក Maguire បានហើយ ខណៈ សមីខ្លួនក៏បានជួបពិភាក្សាជាមួយនឹងអ្នកតំណាងក្លិបរួចរាល់ផងដែរ៕
ប្រភព៖ sportskeeda