បរទេស៖ ខ្សែការពារស្លាបស្តាំរបស់ក្រុម Manchester City កីឡាករ João Cancelo បានធ្វើតេស្តវិជ្ជមានកូវីដ-១៩ បន្ទាប់ពីប្រកួតមិត្តភាពជាមួយក្រុមអ៊ីស្រាអែល។ ខណ:ក្រុមជម្រើសជាតិព័រទុយហ្កាល់ត្រូវប្រកួតបើកឆាកពូល F ជាមួយប្រទេសហុងគ្រីនៅថ្ងៃទី១៥ ខែមិថុនា វេលាម៉ោង១១យប់។
គ្រូបង្វឹកជម្រើសជាតិព័រទុយហ្កាល់លោក Fernando Santos បានធ្វើការកោះហៅកីឡាកររបស់ក្រុម Manchester United បច្ចុប្បន្នត្រូវបានក្លិប AC Milan ខ្ចីជើងកីឡាករ Diogo Dalot ដើម្បីជំនួសកីឡាករ Cancelo ។ លទ្ធផលនៃការសាកល្បងធ្វើឡើងដោយ USP ត្រូវបានបញ្ជាក់ដោយការធ្វើតេស្ត RT-PCR កាលពីថ្ងៃសៅរ៍ ហើយលទ្ធផលរបស់វាត្រូវបានគេដឹងនៅព្រឹកថ្ងៃអាទិត្យ៕
ប្រភព៖ The Guardian