ម្នាយអើយ! Messi ស៊ុត ៥គ្រាប់ម្នាក់ឯងពេលប៉ះ ក្រុមអេស្តូនី យប់មិញ (មានវីដេអូ) - TrueID

ម្នាយអើយ! Messi ស៊ុត ៥គ្រាប់ម្នាក់ឯងពេលប៉ះ ក្រុមអេស្តូនី យប់មិញ (មានវីដេអូ)

June 6, 2022

អាហ្សង់ទីន៖ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអាហ្សង់ទីន កីឡាករ Lionel Messi ពិតជាបានបង្ហាញទម្រង់លេងល្អឥតខ្ចោះក្នុងការប្រកួតមិត្តភាពទល់នឹងក្រុមជម្រើសជាតិអេស្តូនី កាលពីយប់មិញ។

   កីឡាករ Lionel Messi
   កីឡាករ Lionel Messi

ជាការពិតណាស់ នៅក្នុងវគ្គទី១ ក្រុមអាហ្សង់ទីន បានសម្រុកខ្លាំងមែនមកលើ ក្រុមអេស្តូនី ដោយ គ្រាប់បាល់ចំនួនពីរគ្រាប់បានកើតឡើងនៅក្នុងនាទីទី៨ និង ៤៥ ដោយ Messi ទាំងពីរគ្រាប់ ខណៈ អេស្តូនី ស្ទើរតែគ្មានបាល់ដើម្បីសម្រុកមកលើក្រុមគូប្រកួត។

លុះឈានចូលដល់វគ្គទី២ គ្មានអ្វីខុសប្លែកពីវគ្គទី១ ប៉ុន្មានឡើយ ពោលខុសតែចំនួនគ្រាប់បាល់តែអាហ្សង់ទីនរកបានប៉ុណ្ណោះ ដោយ Messi បានសាងភាពភ្ញាក់ផ្អើលរកបាន៣គ្រាប់ម្នាក់ឯងបន្ថែមទៀតក្នុងនាទីទី ៤៧ ៧១ និង ៧៦ ដែលជាគ្រាប់បាល់ទី៥របស់ខ្លួន ជួយ អាហ្សង់ទីន យកឈ្នះ អេស្តូនី ក្នុងលទ្ធផល ៥ទល់នឹង០៕

វីដេអូហាយឡាយការប្រកួតរវាង អាហ្សង់ទីន ទល់នឹង អេស្តូនី

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...