អង់គ្លេស៖ នៅមុននេះបន្តិច ក្លិបបិសាចក្រហម Manchester United បានប្រកាសជាផ្លូវការ អំពីការនាំចូល ខ្សែប្រយុទ្ធAntony ពីក្លិប Ajax។
Ajax បានយល់ព្រមលើកិច្ចសន្យាលក់កីឡាករសញ្ជាតិប្រេស៊ីលរូបនេះទៅទឹកដី Old Trafford ក្នុងតម្លៃខ្ទង់៩៥លានដុល្លារ បូកនឹងប្រាក់បន្ថែមផ្សេងៗ ៥លានដុល្លារ ទៀត។
គួរបញ្ជាក់ដែរថា Antony នឹងចុះកុងត្រាជាមួយបិសាចក្រហម រហូតដល់ខែមិថុនា ឆ្នាំ២០២៧ ព្រមជាមួយលក្ខខណ្ឌអាចបន្តបានរហូតដល់ខែមិថុនាឆ្នាំ២០២៨៕