បរទេស៖ ក្លិបអ្នកមានបុណ្យ FC Barcelona បានប្រកាសជាផ្លូវការថាលោក Ronald Koeman និងបន្តធ្វើជាគ្រូបង្វឹកក្រុម Barcelona នៅរដូវកាលក្រោយ។ ដូចនេះមិនមានការផ្លាស់ប្តូរគ្រូបង្វឹកថ្មីឡើយ ដោយប្រធានក្លិបលោក Joan Laporta នៅតែបន្តទុកចិត្តលើលោកគ្រូបង្វឹកសញ្ជាតិហូឡង់នេះ ថាអាចជួយស្រោចស្រង់ក្លិបនារដូវកាលក្រោយបាន។
លោកបានបន្ថែមទៀតថា “យើងពិតជាពេញចិត្តណាស់ក្នុងការបន្តតំណែងជូនលោក Ronald Koeman ជាគ្រូបង្វឹកសម្រាប់រដូវកាល ២០២១-២២។ ប៉ុន្តែលោក Laporta ចង់ឲ្យលោក Koeman ត្រលប់មកប្រើទម្រង់ដើម 4-3-3 វិញជំនួសដោយការលេង 3-5-2 ព្រមទៀតបន្ថែមប្រព័ន្ធប្រយុទ្ធអោយមុតស្រួចជានេះ៕
ប្រភព៖ Marca