អឺរ៉ុប៖ កីឡាករ Olivier Giroud បានត្អូញត្អែជុំវិញរឿងរ៉ាវដែលមិត្តរួមក្រុមមិនសូវបោះបាល់ឱ្យលេងទោះបីជានៅក្នុងជំនួបមិត្តភាពទល់នឹងក្រុម ប៊ុលហ្ការី កាលពីថ្ងៃ ពុធ កន្លងទៅ គាត់ស៊ុតបញ្ចូលទីបានចំនួន២ គ្រាប់ជួយឱ្យក្រុម បារាំង ឈ្នះការប្រកួតក្នុងលទ្ធផល ៣ ទល់នឹង ០ ក៏ដោយ។
នៅក្នុងការប្រកួតនោះកីឡាករ KarimBenzema បានទទួលរងរបួសនៅក្នុងវគ្គទី ១ ហើយគ្រូបង្វឹកក៏បានប្តូរGiroud ឱ្យចូលជំនួសវិញ ដោយការប្តូរចូលរបស់គេក៏រកគ្រាប់បាល់បានចំនួន២ គ្រាប់នៅក្នុងវគ្គទី ២ រហូតដល់បញ្ចប់ការប្រកួតក្រុមមាន់គកក៏បានទទួលជ័យជម្នះសម្រាប់ការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិនោះ។
ប៉ុន្តែយ៉ាងណា Giroud បានបង្ហើបថា គាត់គួរតែរកគ្រាប់បាល់បានច្រើនជាង ២ គ្រាប់នេះទៅទៀត ប្រសិនបើមិត្តរួមក្រុមធ្វើការសម្រេចចិត្តបានល្អនិងបង្កើនការវាយសម្រុកឱ្យបានច្រើនជាងនេះ។
ក្រោយបញ្ចប់ការប្រកួត Giroudបានថ្លែងប្រាប់សារព័ត៌មាន L’Equipeយ៉ាងដូច្នេះថា៖
ប្រភព៖ Goal