ដឹងច្បាស់ហើយ! PSG នឹងមិនទិញយកកីឡាកររូបនេះ មករួមក្រុមជាដាច់ខាត - TrueID

ដឹងច្បាស់ហើយ! PSG នឹងមិនទិញយកកីឡាកររូបនេះ មករួមក្រុមជាដាច់ខាត

July 10, 2022

អឺរ៉ុប៖ ក្លិបអ្នកមានបារាំង Paris Saint Germain នឹងមិនចុះហត្ថលេខាដើម្បីនាំយកកីឡាករ Cristiano Ronaldo មករួមក្រុមជាដាច់ខាត នេះបើយោងតាមសម្តីរបស់អ្នកកាសែតកីឡាដ៏ល្បីល្បាញលោក Gianluca di Marzio។ 

  កីឡាករ Cristiano Ronaldo
  កីឡាករ Cristiano Ronaldo

ជាការពិតណាស់ នាពេលថ្មីៗនេះ មានការចុះផ្សាយជាច្រើនដែលបានលើកឡើងថា Ronaldo កំពុងតែអន្ទះសារចង់ចាកចេញពី Man Utd នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ហើយ មូលហេតុដែលគេចង់ចាកចេញនោះ ពីព្រោះគេមើលឃើញថា ក្រុមបិសាចក្រហមហាក់មិនមានផែនការលេងដើម្បីឈ្នះពានរង្វាន់ ខណៈ កីឡាករសញ្ជាតិព័រទុយហ្គាល់ខាងលើមានពាក្យចចាមអារ៉ាមក្នុងការផ្លាស់មកកាន់ ChelseaBayern Munich និង PSG នេះតែម្តង។  

យ៉ាងណាក៏ដោយ បើយោងតាមការលើកឡើងរបស់លោក Gianluca di Marzio គឺ PSG នឹងមិននាំយក Ronaldo មករួមក្រុមឡើយ ពីព្រោះពួកគេយល់ឃើញថាក្លិបមានកីឡាករនៅប្រព័ន្ធប្រយុទ្ធគ្រប់គ្រាន់ហើយ និង មិនត្រូវការកីឡាករសញ្ជាតិព័រទុយហ្គាល់ខាងលើឡើយ៕

  កីឡាករ Cristiano Ronaldo
  កីឡាករ Cristiano Ronaldo

ប្រភព៖​ sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...