ក្លិបណា? បើចាកចេញពី Man UTD មែន Ronaldo មានភាគរយខ្ពស់នឹងផ្ទេរទៅក្លិបមួយនេះ - TrueID

ក្លិបណា? បើចាកចេញពី Man UTD មែន Ronaldo មានភាគរយខ្ពស់នឹងផ្ទេរទៅក្លិបមួយនេះ

January 12, 2022

អឺរ៉ុប៖ ថ្មីៗនេះមានព័ត៌មានលេចឮថា ខ្សែប្រយុទ្ធ Cristiano Ronaldo បានពិភាក្សាជាមួយភ្នាក់ងាររបស់គេគឺលោក Jorge Mendes ដើម្បីរកដំណោះស្រាយថាត្រូវចាកចេញពីក្លិប Manchester United ឬយ៉ាងណា ព្រោះការដឹកនាំរបស់លោក Ralf Rangnick ហាក់មិនត្រូវជាមួយនឹងអ្វីដែលគេចង់បាន។

  ខ្សែប្រយុទ្ធ Cristiano Ronaldo
  ខ្សែប្រយុទ្ធ Cristiano Ronaldo

ស្រាប់តែឥលូវនេះ ក្លិប Paris Saint-Germain ត្រូវបានគេរាយការណ៍ថាកំពុងចង់ដាក់សំណើទិញយក កីឡាករសញ្ជាតិព័រទុយកាល់រូបនេះដើម្បីយកមកជំនួស Kylian Mbappe ដែលអស់កុងត្រានៅបញ្ចប់រដូវកាលនេះហើយ។

  ខ្សែប្រយុទ្ធ Cristiano Ronaldo
  ខ្សែប្រយុទ្ធ Cristiano Ronaldo
  ខ្សែប្រយុទ្ធ Kylian Mbappe
ខ្សែប្រយុទ្ធ Kylian Mbappe

នេះមិនមែនជាលើកដំបូងទេដែល PSG ដាក់ការចាប់អារម្មណ៍ចង់បាន Ronaldo ព្រោះកាលពីរដូវក្ដៅឆ្នាំមុន ក្លិបក៏ចង់បានគេម្ដងរួចមកហើយ។

  ខ្សែប្រយុទ្ធ Cristiano Ronaldo
  ខ្សែប្រយុទ្ធ Cristiano Ronaldo

សារព័ត៌មាន Marca បានចុះផ្សាយថា បើសិន Cristiano Ronaldo សម្រេចចិត្តចែកផ្លូវជាមួយ Man UTD នោះក្លិបតែមួយគត់ដែលគេនឹងផ្ទេរទៅគួរតែជា PSG ព្រោះ ខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំរូបនេះពុំធ្លាប់បានលេងនៅលីគ Ligue 1 ឯប្រទេសបារាំងនោះឡើយ។

  ខ្សែប្រយុទ្ធ Cristiano Ronaldo
  ខ្សែប្រយុទ្ធ Cristiano Ronaldo

បើបានផ្ទេរមកមែន Ronaldo នឹងចាប់ដៃគូនៅតំបន់ប្រយុទ្ធជាមួយគូប្រជែងឆ្នើម Lionel Messi ដែលទើបនឹង​​ផ្ទេរទៅ PSG នៅ​​​រដូវក្ដៅឆ្នាំ២០២១៕

ខ្សែប្រយុទ្ធ Lionel Messi និង Cristiano Ronaldo
ខ្សែប្រយុទ្ធ Lionel Messi និង Cristiano Ronaldo

ប្រភព៖​ marca

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...