ច្បាស់ការហើយ! Fabrizio Romano ថាកីឡាករ Man UTD ២រូបទៀតនឹងចាកចេញពីក្លិប - TrueID

ច្បាស់ការហើយ! Fabrizio Romano ថាកីឡាករ Man UTD ២រូបទៀតនឹងចាកចេញពីក្លិប

June 4, 2022

អង់គ្លេស៖ អ្នកកាសែត Fabrizio Romano បានបង្ហើបឲ្យដឹងថា កីឡាករ Manchester United ពីររូបគឺ ខ្សែការពារ Eric Bailly និង Axel Tuanzebe នឹងចាកចេញពីក្លិបនៅរដូវក្ដៅនេះ។

ខ្សែការពារ Eric Bailly 
ខ្សែការពារ Eric Bailly 
ខ្សែការពារ Axel Tuanzebe
ខ្សែការពារ Axel Tuanzebe

ថ្មីៗនេះ Man United ទើបតែប្រកាសចែកផ្លូវជាមួយកីឡាករបីរូបដូចជា Paul Pogba, Jesse Lingard និង Juan Mata ខណៈដែល Aaron Wan-Bissaka ក៏ត្រូវគេរំពឹងទុកថានឹងចាកចេញផងដែរ។

ខ្សែការពារ Aaron Wan-Bissaka
ខ្សែការពារ Aaron Wan-Bissaka

Tuanzebe បានផ្ទេរទៅលេងខ្ចីជើងនៅក្លិប Aston Villa កាលពីដើមរដូវកាល ២០២១/២២ ដោយបង្ហាញខ្លួនបាន១១ប្រកួតនៅពាក់កណ្ដាលរដូវកាលមុន និងត្រូវកោះហៅមកវិញកាលពីខែមករាកន្លងទៅ។ កីឡាកររូបនេះបានបន្តលេងខ្ចីជើងនៅក្លិប Napoli រហូតដល់ចប់រដូវកាល ២០២១/២២។ Tuanzebe ក៏បង្ហាញខ្លួនឲ្យ Napoli បានតែ២ប្រកួតផងដែរ និងទំនងជាមិនមាននាទីចូលលេងនៅ Manchester United ឡើយ។

ខ្សែការពារ Axel Tuanzebe
ខ្សែការពារ Axel Tuanzebe

Eric Bailly ឯណេះវិញក៏បង្ហាញខ្លួនបានតែ៧ប្រកួតនៅរដូវកាលមុន និងត្រូវគេរំពឹងទុកថានឹងចាកចេញ បើទោះបីជាទើបតែចុះកុងត្រាថ្មីជាមួយក្លិបក៏ដោយ។

ខ្សែការពារ Eric Bailly 
ខ្សែការពារ Eric Bailly 

Fabrizio Romano បានចុះផ្សាយថា៖

អ្នកកាសែត Fabrizio Romano
អ្នកកាសែត Fabrizio Romano

ប្រភព៖​ sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...