Benzema ចេញមុខនិយាយពីអារម្មណ៍បែបនេះ បន្ទាប់ពីបានវិលមកកាន់ជម្រើសជាតិបារាំង - TrueID

Benzema ចេញមុខនិយាយពីអារម្មណ៍បែបនេះ បន្ទាប់ពីបានវិលមកកាន់ជម្រើសជាតិបារាំង

June 7, 2021

បរទេស៖ ខ្សែប្រយុទ្ធមុតស្រួចរបស់អធិរាជសរ Real Madrid កីឡាករ Karim Benzema ហាក់ដូចជាត្រេកអរជាពន់ពេក បន្ទាប់ពីបានកោះហៅចូលជម្រើសជាតិបារាំងវិញសម្រាប់ព្រឹត្តការណ៍ Euro បន្ទាប់ពីខកខានបង្ហាញខ្លួនឲ្យក្រុមមាន់គក់បារាំងអស់រយៈពេលជាច្រើនឆ្នាំ។

កីឡាករ Karim Benzema
កីឡាករ Karim Benzema

កីឡាកររូបនេះបាននិយាយថា រូបគេគឺជាបុរសដែលសប្បាយចិត្តបំផុតនៅពេលនេះ ព្រោះក្ដីសុខរបស់គេគឺស្ថិតនៅលើក្រុមគ្រួសារនិងបាល់ទាត់ ហើយការវិលមកកាន់ជម្រើសជាតិបារាំងសម្រាប់ព្រឹត្តការណ៍ Euro ពិតជាធ្វើឲ្យរូបគេសប្បាយរីករាយនិងមានក្តីសុខមែនទែន។

កីឡាករ Karim Benzema
កីឡាករ Karim Benzema

ទាក់ទងនឹងការប្រកួតពានរង្វាន់ Euro នេះរូបគេក៏បាននិយាយដែរថា បារាំងជាក្រុមខ្លាំងមួយជាមួយនឹងកីឡាករល្អៗជាច្រើន ពីអ្នកចាំទីរហូតដល់ខ្សែប្រយុទ្ធគឺសុទ្ធតែកីឡាករពីក្លឹបកំពូល ហើយរូបគេក៏បានបញ្ជាក់ដែរថា ក្រុមរបស់គេនឹងបង្ហាញគ្រប់យ៉ាងដើម្បីឈ្នះវាឲ្យបាន៕

កីឡាករ Karim Benzema
កីឡាករ Karim Benzema
ទាក់ទងជាមួយ:
ការងារជីវិត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...