អឺរ៉ុប៖ ខ្សែការពារស្លាប Ben Chilwellរបស់ក្រុមតោខៀវ Chelsea ទំនងត្រូវអវត្ដមានរហូតដល់ចប់រដូវកាល ដោយសាររងរបួសជង្គង់ធ្ងន់ធ្ងរក្រោយត្រូវបានប្ដូរចេញនៅតង់ទីពី កំលុងការប្រកួតទល់នឹងក្រុម Juventusក្នុងក្របខណ្ឌ ChampionsLeague កាលពីថ្ងៃអង្គារ។
មុនពេលលទ្ធផលនៃការធ្វើតេស្ដនៅថ្ងៃពុធ សារព័ត៌មាន The Sun បានអះអាងថា ក្រុម Chelsea សង្ស័យថាកីឡាករវ័យ២៤ឆ្នាំរបស់ពួកគេរងរបួស ACL ។ ប្រសិនបើវាជាករណីនោះពិតមែន មានន័យថា Chilwell អាចនឹងត្រូវនៅក្រៅទីលានដល់ចប់រដូវកាល។
គួរឲ្យដឹងថា Chilwell ទើបបានបង្ហាញខ្លួន១០ដងប៉ុណ្ណោះ ទាំងក្នុងក្របខណ្ឌ PremierLeague និង ChampionsLeague រដូវកាលនេះ៕
ប្រភព៖ sportsmole