អង់គ្លេស៖ ខ្សែប្រយុទ្ធ Cristiano Ronaldo បានចាកចេញពីក្លិបសេះបង្កង់ Juventus និងផ្ទេរមកកាន់ទ្រនំចាស់នៅ Manchester United ស្របពេលអ្នកគាំទ្រទាំងអស់នាំគ្នាសាទរយ៉ាងគគ្រឹគគគ្រេង។
Ronaldo បានចាកចេញពីទឹកដី Old Trafford កាលពី១២ឆ្នាំមុនប៉ុន្តែក្ដីស្រឡាញ់របស់គេចំពោះក្លិបគឺធំធេងណាស់ ហើយគេត្រូវបានគ្រប់គ្នារំពឹងទុកថានឹងរួមចំណែកក្លាយជាកីឡាករស្នូលដ៏សំខាន់នៅបិសាចក្រហមនារដូវកាលនេះ។
មានសំណួរជាច្រើនបានចោទសួរថា តើ Cristiano Ronaldo អាចនឹងពាក់ស្លាកប្រធានក្រុម Manchester United ឬយ៉ាងណាក្រោយព័ត៌មាននៃការផ្ទេររបស់គេកើតឡើង។
ពាក់ព័ន្ធនឹងរឿងនេះលោក Gary Neville ដែលជាអតីតកីឡាករឆ្នើមនៅ Manchester United បានបញ្ចេញមតិថា៖
ប្រភព៖ thesun