បរទេស៖ លោក Roberto Martinez គ្រូបង្វឹករបស់ក្រុមជម្រើសជាតិបែលហ្ស៊ិកបានចេញមកបញ្ជាក់ថាខ្សែប្រយុទ្ធ Eden Hazard មិនទាន់ជាសះស្បើយបានពេញលេញ១០០% នោះទេសម្រាប់ការលេងពានរង្វាន់ Euro២០២០ នេះ។ ខ្សែប្រយុទ្ធរូបនេះបានរងរបួសតាំងពីនៅក្លិប Real Madrid មកម្ល៉េះ ប៉ុន្តែលោក Martinez នៅតែផ្តល់សេចក្តីទុកចិត្តកោះហៅគាត់ចូលក្រុមជម្រើសជាតិដើម្បីត្រៀមព្រឹត្តិការណ៍ Euro២០២០។
ក្រុមជម្រើសជាតិបែលហ្ស៊ិក ស្ថិតក្នុងពូល B ត្រូវប្រកួតបើកឆាកជាក្រុមរុស្សី នៅថ្ងៃទី១៣ ខែមិថុនាវេលាម៉ោង២យប់ ហើយប្រកួតបន្ទាប់ត្រូវជួបជាមួយដាណឺម៉ាក នៅថ្ងៃទី១៧ វេលាម៉ោង១១យប់ និងប្រកួតចុងក្រោយទល់ក្រុមហ្វាំងឡង់ នៅថ្ងៃទី២៤ វេលាម៉ោង២យប់។ ចំពោះកីឡាករដែលអាចអវត្តមានកាលប្រកួតក្នុងពូលមានដូចជា៖ Kevin De Bruyne , Eden Hazard , Axel Witsel ៕
ប្រភព៖ Marca