អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា នឹងត្រៀមកញ្ចប់ទឹកប្រាក់ ២៥លានផោន (ឬប្រមាណ ២៩លានដុល្លារ) ដើម្បីដាក់សំណើទៅកាន់ Real Madrid ក្នុងការនាំយក Marco Asensio មករួមក្រុម។
ជាការពិតណាស់ មកទល់នឹងពេលនេះ លោក Erik ten Hag កំពុងតែព្យាយាមស្វះស្វែងខ្លាំងមែនទែនក្នុងការស្វែងរកកីឡាករថ្មីបន្ថែមជាពិសេសនៅតំបន់ប្រយុទ្ធ ដែលលោកចង់បាន Anthony របស់ Ajax ប៉ុន្តែ មានតម្លៃខ្លួនខ្ពស់ពេករហូតដល់ទៅ ១០០លានអឺរ៉ូ (ឬប្រមាណ ៩៩.៦លានដុល្លារ) ដែលធ្វើឲ្យក្រុមបិសាចក្រហមស្ថិតក្នុងការពិចារណាឡើងវិញ។
បើយោងទៅតាមការចុះផ្សាយរបស់ The Telegraphy បានលើកឡើងថា Man Utd កំពុងតែមានជម្រើសផ្សេងក្រៅពី Anthony ដែលមានតម្លៃខ្លួនទាបជាង ពោល គឺ Asensio ដែលកំពុងត្រូវបាន Real Madrid ចង់លក់ត្រឹម ២៥លានផោន ដែលនឹងអស់កិច្ចសន្យាក្រោយបំណាច់រដូវកាលនេះ ដូច្នេះក្រុមអធិរាជសហាក់បង្ហាញចំណាប់អារម្មណ៍ចង់បានប្រាក់មួយចំនួនជាជាងគេចាកចេញដោយគ្មានតម្លៃខ្លួនពេលអស់កិច្ចសន្យា៕
ប្រភព៖ metro