ចុមយក្ស! លេចឮថាលោក Zidane បានបដិសេធការងារជាមួយក្រុមចំនួន ៥ ដោយសារតែលោកចង់ទៅដឹកនាំក្រុមមួយនេះ - TrueID

ចុមយក្ស! លេចឮថាលោក Zidane បានបដិសេធការងារជាមួយក្រុមចំនួន ៥ ដោយសារតែលោកចង់ទៅដឹកនាំក្រុមមួយនេះ

January 22, 2023

បរទេស៖ យោងតាមសារព័ត៌មាន L'Equipe បានឱ្យដឹងថាលោក Zinedine Zidane បានបដិសេធការងារជាមួយក្រុមចំនួន ៥ ដូចជាក្រុមជម្រើសជាតិ ព័រទុយកាល់, ប្រេស៊ីល, អាមេរិក, កាតា និង អារ៉ាប់រួម ដោយសារតែលោកមានគោលដៅចង់ទៅដឹកនាំក្រុម Juventus។

លោក Zinedine Zidane
លោក Zinedine Zidane

ជាការពិតណាស់ ចាប់តាំងពីលោក Zidane ចាកចេញពី Real Madrid នៅឆ្នាំ ២០២១ ពេលនេះគឺលោកមិនទាន់មានការងារធ្វើនោះទេ, ខណៈបំណងដែលលោកចង់ក្លាយគ្រូបង្វឹករបស់ក្រុមជម្រើសជាតិ បារាំង ក៏ត្រូវបានបរាជ័យផងដែរ បន្ទាប់ពីគ្រូបង្វឹករបស់ក្រុមមាន់គកបច្ចុប្បន្នលោក Didier Deschamps ត្រូវបានបន្តកុងត្រាថ្មី។

ទោះបីជាយ៉ាងណាក៏ដោយ ក៏មានក្រុមជាច្រើនទៀតបានទាក់ទងចង់បានលោកយកទៅដឹកនាំផងដែរ ប៉ុន្តែជារឿយៗលោកបានបដិសេធ ដោយសារតែគោលដៅបន្ទាប់លោកចង់ក្លាយជាគ្រូបង្វឹករបស់ Juventus ជំនួសលោក Massimiliano Allegri ដែលជាគ្រូបង្វឹកបច្ចុប្បន្ន។

លោក Massimiliano Allegri
លោក Massimiliano Allegri

គួរបញ្ជាក់ថា ស្ថានភាពរបស់លោក Allegri ជាមួយ Juventus បច្ចុប្បន្នក៏មិនសូវល្អនោះដែរ ដោយឥឡូវនេះនៅក្នុងក្របខណ្ឌ Serie A ក្រុមរហស្សនាមសេះបង្កង់ កំពុងធ្លាប់ទៅឈរនៅលេខរៀងទី ១០ ឯណោះ ហើយទើបតែមាន ២២ ពិន្ទុប៉ុណ្ណោះ៕

ប្រភព៖​ Sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...