អង់គ្លេស៖ ការប្រកួតបាល់ទាត់នៅក្របខណ្ឌ Premier League នាចុងសប្តាហ៍នេះ មានភាគរយខ្ពស់នឹងត្រូវផ្អាកបន្ទាប់ពីដំណឹងសោយទិវង្គតរបស់ ម្ចាស់ក្សត្រីយ៍ អេលីហ្សាប៊ែត ទី២។
ចក្រភពអង់គ្លេស នឹងធ្វើការកាន់ទុក្ខម្ចាស់ក្សត្រីយ៍ អេលីហ្សាប៊ែត ទី២ ចំនួន១០ថ្ងៃពេញ ដូច្នេះហើយទើបកាលវិភាគប្រកួតបាល់ទាត់ទាំងអស់នឹងត្រូវផ្អាកបណ្ដោះអាសន្នដោយ គេគ្រោងនឹងប្រកាសនាល្ងាចថ្ងៃសុក្រទី៩ ខែកញ្ញា នេះហើយ។
នៅចុងសប្តាហ៍ ថ្ងៃទី ១០ និង ទី១១ ខែកញ្ញានេះ មានការប្រកួត Premier League ចំនួន៩គូដោយក្នុងនោះមានដូចជា Fulham Vs.Chelsea,Bournemouth vs.Brughton, Southampton Vs.Brentford, Liverpool Vs.Wolves, Leicester City Vs.Aston Villa, Manchester City Vs. Tottenham, Arsenal Vs.Everton, West Ham Vs. Newcastle និង Crystal Palace Vs. Manchester United ជាដើម។
សារព័ត៌មាន Metro បានចុះផ្សាយថា កាលវិភាគប្រកួតឡើងវិញរបស់ក្រុមអស់ទាំងនេះអាចនឹងធ្វើឡើងនាឆ្នាំ២០២៣ឯណោះដោយសារមានព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនៅរាំងស្ទះ៕
ប្រភព៖ metro