អីយ៉ាស់! លេចឮថា R.Madrid ប្រុងឆ្មក់យក កីឡាករឆ្នើមដែលជាគោលដៅ របស់ Barca រូបនេះ - TrueID

អីយ៉ាស់! លេចឮថា R.Madrid ប្រុងឆ្មក់យក កីឡាករឆ្នើមដែលជាគោលដៅ របស់ Barca រូបនេះ

May 24, 2022

បរទេស៖ យោងតាមរបាយការណ៍បានឲ្យដឹងថា​ Real Madrid មានបំណងចង់លូកថ្លើម Barcelona ដើម្បីឆក់យ​ក Robert Lewandowski មករួមក្រុម។

ជាការពិតណាស់ កុងត្រារបស់ Lewandowski ជាមួយ Bayern នឹងត្រូវផុតកំណត់នៅឆ្នាំ២០២៣ ទេ ក៏ប៉ុន្តែមានរបាយការណ៍ជាច្រើនបានបង្ហាញថាគេកំពុងតែចង់ផ្លាស់ចេញពីក្លិបឆាប់ៗនេះ។ លើសពីនេះផងដែរ ក្លិប Bayern កំពុងតែតាមចងជើង Lewandowski ដូចគ្នា ក៏ប៉ុន្តែ ដោយសារការចរចាគ្នាពុំត្រូវ ទើបធ្វើឲ្យខ្សែប្រយុទ្ធឆ្នើមខាងលើ ប្តូរចិត្តចង់រកទ្រនំថ្មី ស្របពេលដែល ក្លិប Barca កំពុងតាមចែចូវគេ យ៉ាងស្អិតរមួតផងដែរ។​

បើយោងទៅតាមសារកាសែត Defensa Central បានចុះផ្សាយឲ្យដឹងថា R.Madrid ត្រៀមចាយលុយ ៥០លានអឺរ៉ូ តាមតម្លៃខ្លួន Lewandowski រួចជាស្រេច​ ដើម្បីយកគេមករួមក្រុម ស្របពេលដែល កីឡាករវ័យ ៣៣ឆ្នាំ ខាងលើ មានបំណងចង់ទៅ Camp Nou វិញឯណោះទេ៕

ប្រភព៖​ sportsmole

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...