មកមែនកប់ហ្មង! ប្រធានក្លិប PSG ចង់បានកីឡាករឆ្នើមរូបនេះមករួមក្រុមដើម្បីជំនួសតំណែងរបស់ Messi - TrueID

មកមែនកប់ហ្មង! ប្រធានក្លិប PSG ចង់បានកីឡាករឆ្នើមរូបនេះមករួមក្រុមដើម្បីជំនួសតំណែងរបស់ Messi

February 8, 2023

អឺរ៉ុប៖ ប្រធានក្លិប Paris Saint Germain លោក Nasser Al-Khelaifi ត្រូវបានគេរាយការណ៍ថា ចង់បាន Mohamed Salah មករួមក្រុម ក្នុងករណីដែល Lionel Messi ចាកចេញពីក្រុមក្រោយចប់រដូវកាលនេះ។

លោក Nasser Al-Khelaifi
លោក Nasser Al-Khelaifi

ជាការពិតណាស់ មកទល់នឹងពេលនេះ នៅមិនទាន់លេចលឺដំណឹងអ្វីនៅឡើយទេចំពោះការបន្តកិច្ខសន្យាថ្មីរបស់ Messi ខណៈ កុងត្រារបស់គេនឹងអស់សុពលភាពក្រោយបញ្ចប់រដូវកាលនេះ ហើយ ករណីដែលរូបគេមិនបន្តមានន័យថា គេអាចចាកចេញបានដោយសេរីនៅពេលចប់រដូវកាល។

កីឡាករ Lionel Messi
កីឡាករ Lionel Messi

ក្នុងនោះបើយោងទៅតាម El Nacional បានលើកឡើងថា PSG កំពុងតែតាមប្រមាញ់ឃ្លាំមើល Salah ក្នុងករណីណាមួយដែល Messi មិនបន្តដំណើររួមផ្លូវជាមួយក្រុម ខណៈលោក Nasser ជឿជាក់ និង មើលឃើញថា កីឡាករសញ្ជាតិអេហ្សីបខាងលើ នឹងសហការគ្នាបានល្អនៅលើទីលានជាមួយ Kylian Mbappe និង Neymar៕

កីឡាករ Mohamed Salah
កីឡាករ Mohamed Salah

ប្រភព៖​ Sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...