ទៅតួកគីមិនទាន់បានមួយឆ្នាំផង Ozil ចង់ផ្ទេរទៅលេងនៅលីគប្រទេសនេះវិញ - TrueID

ទៅតួកគីមិនទាន់បានមួយឆ្នាំផង Ozil ចង់ផ្ទេរទៅលេងនៅលីគប្រទេសនេះវិញ

September 8, 2021

តួកគី៖ អតីតខ្សែបម្រើឆ្នើមរបស់ក្លិប Real Madrid និង Arsenal គឺ Mesut Ozil ត្រូវបានគេរាយការណ៍ថារូបគេមិនសប្បាយចិត្តក្នុងការស្នាក់នៅក្លិប Fenerbahce ឯប្រទេសតួកគីនោះឡើយ និងចង់ផ្ទេរទៅលេងនៅ លីគសហរដ្ឋអាមេរិកឬ លីគប្រទេសកាតា វិញ។

ខ្សែបម្រើ Mesut Ozil
ខ្សែបម្រើ Mesut Ozil

Ozil ត្រូវគ្រូបង្វឹករបស់ Fenerbahce ដាក់ឲ្យអង្គុយកៅអីបម្រុងក្នុងការប្រកួតជាមួយ Antalyaspor កាលពីថ្ងៃទី២២ខែសីហា ហើយសារព័ត៌មាន AS បានបង្ហើបថាកីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះលែងចង់ស្នាក់នៅតួកគីបន្តហើយ។

ខ្សែបម្រើ Mesut Ozil
ខ្សែបម្រើ Mesut Ozil

កីឡាកររូបនេះបានរងរបួសទល់នឹងក្លិប Altay កាលពីខែឧសភាកន្លងទៅហើយពេលជាសះស្បើយឡើងវិញ លោកគ្រូ Victor Pereira ក៏មិនបានដាក់ឲ្យ Ozil ចូលលេងពេញ៩០នាទីនោះឡើយដោយលោកបានដាក់ Muhammad Gumuskaya ឲ្យចូលលេងច្រើនជាងគេ។

ខ្សែបម្រើ Mesut Ozil
ខ្សែបម្រើ Mesut Ozil

ដូច្នេះហើយទើប Mesut Ozil មិនសប្បាយចិត្តនិងកំពុងស្វែងរកផ្លូវចាកចេញពីទីនេះហើយលីគដែលគេអាចនឹងផ្ទេរទៅលេងគឺនៅ លីគអាមេរិក និងលីគប្រទេសកាតា។

ខ្សែបម្រើ Mesut Ozil
ខ្សែបម្រើ Mesut Ozil

ប៉ុន្តែយ៉ាងណាមិញភ្នាក់ងាររបស់ Ozil គឺលោក Erkut Sogut បាននិយាយថាខ្សែបម្រើរូបនេះមិនទាន់មានគម្រោងចាកចេញពី Fenerbahce នោះឡើយខណៈកុងត្រារបស់គេនៅមានសពុលភាពរហូតដល់ឆ្នាំ២០២៤៕

ប្រភព៖​ thesun

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...