ចុម! Kroos និយាយចំៗថា ឆ្នាំនេះគឺ Messi មិនសមឈ្នះពាន Ballon d'Or ជាលើកទី ៨ ទេ ដោយសារតែ... - TrueID

ចុម! Kroos និយាយចំៗថា ឆ្នាំនេះគឺ Messi មិនសមឈ្នះពាន Ballon d'Or ជាលើកទី ៨ ទេ ដោយសារតែ...

January 5, 2023

បរទេស៖ Toni Kroos ខ្សែបម្រើឆ្នើមរបស់ក្រុមអធិរាជសRealMadrid បាននិយាយថា Lionel Messi គឺមិនសមឈ្នះពាន Ballon d’Or នៅរដូវកាលនេះនោះឡើយព្រោះលោកមើលឃើញថា បច្ចុប្បន្នគឺមានកីឡាករផ្សេង ដែលល្អជាងខ្សែប្រយុទ្ធវ័យ ៣៥ ឆ្នាំរូបនេះទៅទៀត។

Lionel Messi
Lionel Messi

ជាការពិតណាស់ បន្ទាប់ពី Messi ជួយ​ឱ្យ អាហ្សង់ទីន លើកពាន World Cup Qatar ២០២២ ថ្មីៗនេះ បានធ្វើឱ្យអ្នកគាំទ្រ និងអ្នកជំនាញផ្នែកបាល់ទាត់ជាច្រើនសន្មត់ថាពានBallond’Or ឆ្នាំនេះនឹងបានទៅលើ Messi ដែលជាពានទី ៨ សម្រាប់រូបគាត់។

ប៉ុន្តែសម្រាប់ Kroos គឺមិនជឿជាក់បែបនេះនោះទេ ដោយគាត់មានគំនិតផ្ទុយពីការលើកឡើងរបស់អ្នកទាំងអស់នោះហើយ Kroos ក៏បាននិយាយដោយមិនលាក់លាមផងដែរ ថា Messi គឹមិនសមឈ្នះពានបាល់មាសនៅរដូវកាលនេះនោះទេ។

Toni Kroos
Toni Kroos

ទាក់ទងនឹងរឿងខាងលើ, Kroos បាននិយាយយ៉ាងដូច្នេះថា៖

គួរបញ្ជាក់ថា បច្ចុប្បន្ន Messi គឺជាកីឡាករតែម្នាក់គត់ ដែលបានឈ្នះពាន Ballon d'Or ច្រើនជាងគេនៅក្នុងប្រវត្តិសាស្ត្រ ពោលគឺចំនួន ៧ លើក៕

ប្រភព៖​ Sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...