បរទេស៖ ខ្សែប្រយុទ្ធ Yira Sor នៃក្លិប Slavia Prague ជឿជាក់ថារូបគេនឹងអាចលេងដល់កម្រិតកំពូលដូចខ្សែប្រយុទ្ធ Cristiano Ronaldo និង Lionel Messi ព្រមទាំងតារាវ័យក្មេងដូចជា Kylain Mbappe និង Erling Haaland ជាដើម។
កីឡាករសញ្ជាតិនីហ្សេរីយ៉ារូបនេះ ចង់បង្កើតសមិទ្ធផលធំៗជូនក្លិបនិងជូនជម្រើសជាតិដូច រៀមច្បងអ៊ីចឹង។
Sor ដែលមានអាយុ២១ឆ្នាំ បានផ្ទេរពីក្លិប 36 Lions មកកាន់ Banik Ostrava កាលឆ្នាំ២០២១ និងបានស៊ុតបញ្ចូលទី ៤គ្រាប់ និងបញ្ជូនបាល់ ៦គ្រាប់ក្នុងការបង្ហាញខ្លួន ២៩ប្រកួតមុននឹងរូបគេផ្ទេរមកក្លិប Slavia Prague នៅលីគកំពូលរបស់ សាធារណរដ្ឋឆេក កាលពីខែមករាឆ្នាំនេះ។
នៅ Slavia Prague គឺ Yira Sor អាចរកបាន ៧គ្រាប់និងបញ្ជូនបាល់៣គ្រាប់ ក្នុងការបង្ហាញខ្លួន១៧ដង។
ដោយឡែក Yira Sor បានថ្លែងពីមហច្ឆិតារបស់គេថា៖
ប្រភព៖ sportskeeda