អង់គ្លេស៖ កីឡាករកំពុងឡើងជើង PhilFoden បាននិយាយថា កីឡាករជម្រើសជាតិអង់គ្លេសទាំងអស់ បានយល់ព្រមលេងម៉ូតសក់តាមខ្លួនដែរប្រសិនបើពួកគេឈ្នះពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប EURO ២០២០។
ជាការពិតណាស់ នៅមុនពេលព្រឹត្ដិការណ៍ចាប់ផ្ដើម Foden បានទៅលាបសក់ពណ៌សគួរឲ្យចាប់អារម្មណ៍ ដែលដូចគ្នាទៅនឹងអតីតកីឡាករជម្រើសជាតិ PaulGascoign ដែលលាបសក់បែបនេះដែរ កាលលេង EUROឆ្នាំ ១៩៩៦ ។ ហើយ Foden បានបង្ហើបថា ក្រុមជម្រើសជាតិអង់គ្លេសនឹងលាបសក់បែបនេះដែរបើពួកគេឈ្នះពាន EURO នាខែក្រោយនេះ បន្ទាប់ពីរង់ចាំអស់រយៈពេល ៥៥ឆ្នាំ។
ថ្លែងប្រាប់សារព័ត៌មាន talkSPORT Foden បាននិយាយថា៖
ប្រភព៖ dailymail