ស្តាយក្រោយ! Messi ទម្លាយថា គាត់មិនពេញចិត្តនឹងទង្វើររបស់ខ្លួនឯងមួយនេះទាល់តែសោះ កំលុងពេលប្រកួត World Cup - TrueID

ស្តាយក្រោយ! Messi ទម្លាយថា គាត់មិនពេញចិត្តនឹងទង្វើររបស់ខ្លួនឯងមួយនេះទាល់តែសោះ កំលុងពេលប្រកួត World Cup

January 31, 2023

បរទេស៖ Lionel Messi ប្រធានក្រុមរបស់ក្រុមជម្រើសជាតិ អាហ្សង់ទីន បានទម្លាយថា គាត់គឺមិនពេញចិត្តនឹងកាយវិការអបអរគ្រាប់បាល់ ដែលខ្លួនយកដៃទាំងសងខាងដាក់លើត្រចៀក​ទល់នឹង ហូឡង់ ទាល់តែសោះ កំលុងពេលប្រកួត World Cup ២០២២ កន្លងទៅ។

Lionel Messi 
Lionel Messi 

ក្រោយជួយឱ្យ អាហ្សង់ទីន លើកពាន World Cup Qatar ២០២២, ទីបំផុត Messi បានធ្វើកិច្ចសម្ភាសន៍ទាក់ទងនឹងរឿងខាងលើជាលើកដំបូងហើយ ហើយក្នុងនោះគាត់ក៏បានរម្លឹកនូវរឿងពិសេសៗដែលមិនអាចបំភ្លេចបានជាច្រើននៅក្នុងការប្រកួតនោះផងដែរ។

Lionel Messi 
Lionel Messi 

រម្លឹកការប្រកួតរវាង អាហ្សង់ទីន ទល់នឹង ហូឡង់ នៅពេលនោះ Messi ក៏រកបានមួយគ្រាប់ផងដែរ តាមរយៈការស៊ុតបាល់ពិន័យ ១១ ម៉ែត្រ ប៉ុន្តែក្រោយការស៊ុតបញ្ចូលទីរួច ខ្សែប្រយុទ្ធខាងលើបានធ្វើការអបអរគ្រាប់បាល់របស់ខ្លួន ដោយបានដាក់ដៃទាំងសងខាងលើត្រចៀករបស់ខ្លួន ហើយបែមុខទៅកាន់លោក Louis van Gaal ដែលនេះចង់បង្ហាញពីការឌឺដងមួយផងដែរ។

Lionel Messi 
Lionel Messi 

ថ្មីៗនេះ Messi ត្រូវបានគេសួរអំពីកាយវិការមួយនេះរបស់គាត់ ហើយគាត់ក៏បានឆ្លើយទៅវិញប្រាប់ទំព័រ Perros de la Calle យ៉ាងដូច្នេះថា៖

ប្រភព៖​ Sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...