ចុម! កីឡាកររូបនេះប្រាប់ច្បាស់ៗថា មូលហេតុដែលគេផ្លាស់មក Barca គឺដោយសារតែចង់លេងជាមួយ Messi - TrueID

ចុម! កីឡាកររូបនេះប្រាប់ច្បាស់ៗថា មូលហេតុដែលគេផ្លាស់មក Barca គឺដោយសារតែចង់លេងជាមួយ Messi

December 28, 2022

បរទេស៖ ខ្សែការពារ Eric Garcia បានទម្លាយថាមូលហេតុដែលគេសម្រេចចិត្តផ្លាស់មក Barcelona គឺដោយសារតែចង់លេងនៅក្នុងក្រុមតែមួយជាមួយ Lionel Messi។

Lionel Messi
Lionel Messi

ជាការពិតណាស់ Garcia បានផ្លាស់ចេញពី Manchester City មកចូលរួមជាមួយ Barcelona នៅរដូវក្តៅឆ្នាំ២០២១ កន្លងទៅដោយគ្មានតម្លៃខ្លួន, ដោយឡែក Messi វិញក៏បានចាកចេញពី Barca នៅពេលនោះផងដែរដោយបានផ្លាស់ទៅចូលរួមជាមួយក្រុម Paris Saint-Germain ដោយគ្មានតម្លៃខ្លួន បន្ទាប់ពីក្លិបយក្ស អេស្ប៉ាញមិនអាចបន្តកុងត្រាថ្មីឱ្យគាត់បាន ដោយសារតែបញ្ហាហិរញ្ញវត្ថុ។

យ៉ាងណាមិញ ក្តីស្រមៃរបស់ខ្សែការពារអេស្ប៉ាញ វ័យ ២១ ឆ្នាំក្នុងការចង់រួមក្រុមជាមួយ Messi ក៏ត្រូវបានរលាយ បន្ទាប់ពីប្រធានក្រុមរបស់ អាហ្សង់ទីន បានចាកចេញពីទឹកដីCamp Nou នៅពេលនោះដែរ ប៉ុន្តែ Garcia រូបគេនៅតែជឿជាក់ថា ថ្ងៃណាមួយ M10 នឹងត្រឡប់មកកាន់ Barca វិញ។

ខ្សែការពារ Eric Garcia
ខ្សែការពារ Eric Garcia

ទាក់ទងនឹងរឿងខាងលើ, Garcia បាននិយាយយ៉ាងដូច្នេះថា៖

ប្រភព៖​ Sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...