អីយ៉ាស! Chelsea ត្រៀមបន្តកុងត្រាថ្មីឲ្យតារាឆ្នើមរូបនេះហើយ - TrueID

អីយ៉ាស! Chelsea ត្រៀមបន្តកុងត្រាថ្មីឲ្យតារាឆ្នើមរូបនេះហើយ

February 13, 2023

អង់គ្លេស៖ ក្លិបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា ខិតជិតនឹងបន្តកុងត្រាថ្មីដល់ខ្សែបម្រើ N’Golo Kante ហើយ។

កីឡាករ N’Golo Kante
កីឡាករ N’Golo Kante

ជាការពិតណាស់ កីឡាករសញ្ជាតិបារាំងខាងលើ នឹងអស់កិច្ចសន្យាជាមួយ Chelsea ក្រោយបញ្ចប់រដូវកាលនេះ ហើយ ទន្ទឹមនឹងការចាកចេញរបស់ Jorginho គឺ ក្រុមបានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់កិច្ចសន្យាថ្មីដល់ Kante ទោះបីជារូបគេបច្ចុប្បន្នមានរបួសញាំញីក៏ដោយក៏ក្លិបនៅតែជឿជាក់លើសមត្ថភាពរបស់គេ។

ក្នុងនោះបើយោងទៅតាមការលើកឡើងរបស់អ្នកកាសែតកីឡា លោក Simon Phillips បាននិយាយថា កិច្ចចរចាររវាង Chelsea និង Kante លើកុងត្រាថ្មីកំពុងស្ថិតក្នុងសញ្ញាវិជ្ជមាន ហើយ គេក៏នឹងត្រៀនបន្តកុងត្រាថ្មីនាពេលឆាប់ៗនេះផងដែរ៕

កីឡាករ N’Golo Kante
កីឡាករ N’Golo Kante

ប្រភព៖​ Sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...