អង់គ្លេស៖ ក្លិបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា ខិតជិតនឹងបន្តកុងត្រាថ្មីដល់ខ្សែបម្រើ N’Golo Kante ហើយ។
ជាការពិតណាស់ កីឡាករសញ្ជាតិបារាំងខាងលើ នឹងអស់កិច្ចសន្យាជាមួយ Chelsea ក្រោយបញ្ចប់រដូវកាលនេះ ហើយ ទន្ទឹមនឹងការចាកចេញរបស់ Jorginho គឺ ក្រុមបានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់កិច្ចសន្យាថ្មីដល់ Kante ទោះបីជារូបគេបច្ចុប្បន្នមានរបួសញាំញីក៏ដោយក៏ក្លិបនៅតែជឿជាក់លើសមត្ថភាពរបស់គេ។
ក្នុងនោះបើយោងទៅតាមការលើកឡើងរបស់អ្នកកាសែតកីឡា លោក Simon Phillips បាននិយាយថា កិច្ចចរចាររវាង Chelsea និង Kante លើកុងត្រាថ្មីកំពុងស្ថិតក្នុងសញ្ញាវិជ្ជមាន ហើយ គេក៏នឹងត្រៀនបន្តកុងត្រាថ្មីនាពេលឆាប់ៗនេះផងដែរ៕
ប្រភព៖ Sportskeeda